បដិសណ្ឋាកិច្ចដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សភាប្រជាជន ចិន

សៀមរាប៖ ឯកឧត្តម ប៊ុន ថាឬទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ធ្វើបដិសណ្ឋារកិច្ចដំណើរការអញ្ជើញដល់របស់គណៈប្រតិភូជាន់ខ្ពស់ សភាប្រជាជនចិន នៅអាកាស យានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ដឹកនាំដោយឯកឧត្តម លូវ ឈីនជៀន (Lou Qinjian)…

រយ:ពេល២ថ្ងៃសមត្ថកិច្ចផ្នែករដ្ឋបាលជលផលនិងសង្កាត់ជលផលស្រុកជលគីរីបន្តធ្វើការរុះរើបំផ្លាញ ចោលរបាំងស្បៃមុងក្នុងស្រុកជលគីរីនិងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ រយ:ពេលពីថ្ងៃទី៦រហូតដល់ថ្ងៃទី៧វិច្ឆិការ២០២៣នេះសមត្ថកិច្ចផ្នែករដ្ឋបាលជលផលនិងសង្កាត់ជលផលស្រុកជលគីរីនៅតែបន្តធ្វើការរុះរើបំផ្លាញ ចោលរបាំងស្បៃមុងក្នុងស្រុកជលគីរីនិងស្រុករលាប្អៀរ ដែលនៅតែកើតមាន។ លោក ខៀវ សុផានរិទ្ធិ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា រយះពេលពីរថ្ងៃទី៦បន្តរហូតដល់ថ្ងៃទី ៧វិច្ឆិការ២០២៣នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពការណូត៤គ្រឿងកម្លាំង១៤នាក់ថ្ងៃទី៦បន្តរហូតដល់ថ្ងៃទី ៧វិច្ឆិការ២០២៣នេះចុះធ្វើសកម្មភាពនៅឃុំពាមឆ្កោកចំណុចទំនប់មេទឹកពាមឆ្កោកនិងចំណុចទួលវាសណាប់ ។ នៅថ្ងៃទី៧វិច្ឆិការ២០២៣នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពនៅចំណុចទំនប់ដាច់និងទួលស្គន់ស្ថិតក្នុងភូមិទំនាបពេជ្យក្នុងឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ លោក ខៀវ សុផាន់រិទ្ធិ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថាក្នុងរយ:ពេល២ថ្ងៃមកនេះសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងសង្កាត់ជលផលស្រុកជលគីរីបានចុះធ្វើការរុះរើនិងបំផ្លាញចោលនូរបាំងស្បៃមុងបានចំនួន២០កន្លែង ប្រវែង៨០០ម៉ែត្រ លបលូ២២មាត់…

គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យ

សៀមរាប៖ គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបបានបើកកិច្ចប្រជុំក្រោមប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យខេត្តក្រោមកិច្ចដឹកនាប្រជុំដោយលោក ពិន ប្រាកដ អភិបាល រងខេត្ត និងជាគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ។ មានប្រសាសន៍បើកកិច្ចប្រជុំនាពេលនោះដែរ លោក ពិន ប្រាកដ បានមានប្រសាសន៍ថា…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជ្ជើញ ប្រគល់វិញ្ញា បនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដល់ប្រជាពលរដ្ឋ ៩២៣គ្រួសារ នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

កំពង់ឆ្នាំង៖ បណ្ណកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសចំនួន ២៨២៦ក្បាលដី ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ រួចរាលរាល់ ។ ពិធីប្រគល់បណ្ណកម្មសិទ្ធដីធ្លីនេះ ត្រូវាបានធ្វើនា នៅថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០២៣ ក្រោមអធិបតីភភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមលោក ឈុន សុខកុម្ភៈ…

សិក្ខាសាលាស្តីពី (ការកាត់បន្ថយការប្រើប្រាស់ ផលិតផលប្លាស្ទិកប្រើបាន តែមួយដង តាមទម្លាប់ចាស់)

ខេត្តសៀមរាប៖ បើកអង្គសិក្ខាសាលា ស្តីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ ក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និង លោក Frank Jattke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហ ប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដោយមានការចូលរួមពីមន្ត្រីបរិស្ថាន មន្ទីរទេសចរណ៍ តំណាង…

នគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY (ស្លាយ) KTV ឃាត់ខ្លួនមនុស្សប្រុសស្រី ១០៧ នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន

បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត…

មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ ០១នាក់ត្រូវបានឃាត់ខ្លួន ខណៈកម្លាំងអាវុធហត្ថ ០២នាក់រងរបួស!

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ជាមុខសញ្ញាចាស់…

ប្រជាពលរដ្ឋងាយរងគ្រោះប្រភេទក្រ១ ចំនួន៥០គ្រួសារ នៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សៀមរាប៖ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រភេទក្រ១ ចំនួន៥០គ្រួសារ នៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកាឆ្នាំ២០២៣នេះ។ មានប្រសាសន៍ក្នុងឱកាសនោះដែ លោក ជំទាវ ទុយ…

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យធ្វើវេទិកាអប់រំផ្លូវចិត្ត និងធ្វើការចែករំលែកចំណេះដឹង ដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធានបទស្តីពី «អាហារផ្លូវចិត្ត»

សៀមរាប៖ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប.ឧត្តរមានជ័យ បានរួមសហការជាមួយនិងសាកលវិទ្យាល័យស៍អ៊ីសថ៍ អេយសៀ. ក្រុមហ៊ុន អែតខេម សនសាល់ធីង និង សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានធ្វើវេទិកាអប់រំផ្លូវចិត្ត និងធ្វើការចែករំលែកចំណេះដឹង ដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធាន បទស្តីពី «អាហារផ្លូវចិត្ត»នៅសាកលវិទ្យាល័យស៍អ៊ីសថ៍អេយសៀ ដោយមានការអញ្ជើញចូលរូមពីសំណាក់លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប .ឧត្តរជ័យ និងលោកគ្រូ…

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអតីតយុទ្ធជនស្ម័ត្រចិត្ត វៀត ណាម ក្នុងខេត្តសៀមរាប

សៀមរាប៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ ខេត្តសៀមរាប របស់គណៈប្រតិភូអតីតយុទ្ធជនស្ម័ត្រចិត្តវៀតណាម អ្នកជំនាញការ និង សាច់ញាតិយុទ្ធជន ដែលបានពលីជីវិតនៅកម្ពុជា ក្នុងបុព្វហេតុសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជា ពីរបបកម្ពុជាប្រជា ធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ចំនួន ១១០នាក់ ដឹកនាំប្រតិភូដោយ លោក ត្រិញ វិញផា…