ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជ្ជើញ ប្រគល់វិញ្ញា បនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដល់ប្រជាពលរដ្ឋ ៩២៣គ្រួសារ នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

កំពង់ឆ្នាំង៖ បណ្ណកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសចំនួន ២៨២៦ក្បាលដី ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ រួចរាលរាល់ ។

ពិធីប្រគល់បណ្ណកម្មសិទ្ធដីធ្លីនេះ ត្រូវាបានធ្វើនា នៅថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០២៣ ក្រោមអធិបតីភភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។

លោកឈុន សុខកុម្ភៈ អនុប្រធានមន្ទីរ រៀបចំដែនដីនគររូប នីយកម្មសំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា នៅថ្ងៃនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចំនួន ២៨២៦ក្បាលស្មើនិងប្រជាពលរដ្ឋ ៩២៣គ្រួសារ ។

លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំងបានអនុវត្តនៃកាចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ បានចំនួន២៤៥ ភូមិ និង ៣៥ឃុំ និងបានចុះបញ្ជីបាន ៣២៨៨១៨ក្បាលដី ស្មើនឹង៥០ភាគរយនៃចំនួនប៉ាន់ស្មានសរុបទូទាំងខេត្ត ហើយខេត្តកំពង់ឆ្នាំងរៀបចំបង្កើតក្រុមចុះបញ្ជីដីធ្លីចំនួន ៥ក្រុមបន្ថែមទៀត ដើម្បីជួយពន្លឿនដល់ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឲ្យបានចប់រួចរាល់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខទុក្ខប្រជាពលរដ្ឋយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋា
ភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម។

ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កើនផលិតភាព ក៏ដូចជា ការវិនិយោគក្នុងវិស័យកសិកម្ម ឲ្យកាន់តែកើនឡើងថែមទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *