ដីព្រៃលិចទឹកជិត៣ ហិចតា ត្រូវបានគេកាប់ទន្ទ្រាន យកដីធ្វើស្រែប្រាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរចុះពិនិត្យថា អត់ឃើញមានគេកាប់ ព្រៃលិចទឹកទេ ជាដីប្រជាពល រដ្ឋអាស្រ័យផល
កំពង់ឆ្នាំង៖ ដីព្រៃលិចទឹកជិត ៣ ហិចតា ស្ថិតនៅក្នុង.ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរីត្រូវបានគេលួចកាប់ទន្ទ្រានយកធ្វើស្រែប្រាំងនិងជាកម្មសិទ្ធិ។ បើយោង តាមការរាយការណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូ លដ្ឋាននេះ បាននាំអ្នកសារព័ត៌មាន១ក្រុមនៅរសៀលថ្ងៃទី៣១ ខែមករា បានចុះរុករកនិងបានថតយករូបភាព គឺពិតជាមានការកាប់ទន្ទ្រាន្តដីព្រៃលិចទឹកនៅចំណុចខាងលើនេះពិតមែន។ បន្ទាប់មកក្រុមអ្នកសារព័ត៌ មានយើងក៏បានបាញ់រូបភាពជូន លោក ឪងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីមានចំណាត់ការបន្ទាន់ក្នុងរឿងនេះ។…