ដំណើបំពេញ បេសកកម្ម នៃមន្ទីរពេទ្យ Mackay ចុះពិនិត្យព្យាបាលជម្ងឺ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួនស្រុក៣ ក្នុងខេត្តសៀមរាប

សៀមរាប៖ ក្នុងដំណើរចុះបំពេញបេសកកម្ម នៃមន្ទីរពេទ្យMackay និង ធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor បានចុះពិនិត្យ ព្យាបាលប្រជាពលរដ្ឋនៅឃុំដានរុនស្រុកសូទ្រនិគម ,ឃុំសសរស្តម្ភ ស្រុកពួក និង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាបដោយឥតគិតថ្លៃ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៧…

អភិបាលរងខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋាន រួមនឹងមន្រ្តីពាក់ព័ន្ធ បង្កើនសកម្មភាពអប់រំផ្សព្វផ្សាយ ផលប៉ះពាល់ នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋឲ្យបានខ្លាំក្លា

តាកែវ ៖ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិឃុំសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសកម្មភាពអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋ រួមនឹងយុវជន ឲ្យបានខ្លាំងក្លា និងផុលផុសថែមទៀត ដើម្បីអោយពួកគាត់បានយល់ដឹងពីច្បាប់ នឹងរួមគ្នា បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនខុសច្បាប់។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ…

ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមប្រធាន បទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍ គ្មានគ្រឿងញៀន

ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និងលោកជំទាវឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា​ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ…

ប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣- ២០២៤ រកឃើញម្ចាស់ជ័យលាភីហើយ លើ៣វិញ្ញាសារកីឡា

តាកែវ៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានរៀបចំពិធីបិទវគ្គការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣-២០២៤ ដោយក្នុងនោះបានរកឃើញម្ចាស់ជ័យលាភីចំនួន០៣ វិញ្ញាសារកីឡារួមមាន បាល់ទាត់ បាល់ទះ និងប៉េតង់ប៊ូល នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤នេះ ។ថ្លែងក្នុងឱកាសប្រគល់ពានរង្វាន់ជ័យលាភីដល់កីឡាករតំណាងអោយអង្គភាព ស្រុកនិមួយៗ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ…

មន្ទីរសុខាភិបាលខេត្ដតាកែវ៖ ជម្រុញអោយ គណៈគ្រូពេទ្យ ដែលជាសមាជិក ចូលខ្លួនពង្រឹងលើក្រមសីលធម៍ និងការព្យាបាល អោយកាន់តែមានគុណភាព ច្បាស់លាស់ដល់អ្នកជំងឺ និងបន្តរអជ្ញាប័ណ្ណរបស់ខ្លួន អោយបានត្រឹមត្រូវទៅតាមច្បាប់

តាកែវ៖ ថ្លែងនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រនិងសល្យសាស្ត្រលើកទី ១៣ ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ញា ស៊ីថាន ប្រធានមន្ទីរសុខាភិបាលខេត្ដតាកែវស្ដីទី បានជម្រុញដល់គណៈគ្រូពេទ្យចុះពិនិត្យ អោយលម្អិតនៅតាមគ្លីនិកសម្រាកព្យាបាល ដែលមានក្នុងខេត្តតាកែវ ចំនួន ៤១កន្លែង ទៅលើការផ្ដល់អាជ្ញាប័ណ្ណស្របច្បាប់ និងពិនិត្យអោយបានម៉ត់ចុតចំពោះគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ពិតប្រាកដនៅតាមគ្លីនិក…

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេ ដ្ឋកិច្ចខេត្តចាប់ឃាត់រថយន្តដឹកប្រហិតចម្រុះមួយគ្រឿងគ្មានច្បាប់អនុញ្ញាតប្រ គល់ជូនមន្ត្រីជំនាញបសុពេទ្យខេត្តចំណា ត់ការផ្លូវច្បាប់

កំពង់ឆ្នាំង៖ រថយន្តធុនធំមួយគ្រឿងដឹកប្រហិតចម្រុះគ្មានលិខិតអនុញ្ញាតមកពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ ប្រគល់ឱ្យការិយាល័យបសុព្យា បាលខេត្តកំពង់ឆ្នាំងចំណាត់ការតាមផ្លូវច្បាប់តាមការណែនាំរបស់ឯកឧត្តម ឯកស៊ុនរស្មីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ ករណីបង្ក្រាបរថយន្តដឹកប្រហិតចំរុះគ្មានច្បាប់អនុញ្ញាត ខាងលើនេះបានធ្វើឡើងនៅម៉ោង ១៣ និង៣០នាទីរសៀលថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣នៅចំណុចព្រីងកោង ស្ថិតនៅក្នុងឃុំជើងគ្រាវស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេ ដ្ឋកិច្ចខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កិច្ចប្រ តិបត្តិការបង្ក្រាបបទល្មើសខាងលើនេះដឹកនាំដោយលោកវីរៈសេនីយ៍ទោ នួនសុភក្តី នាយការិយាល័យរងនគរបាលប្រ…

កិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្តិទី២ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្តិទី៣ខេត្តពោធិ៍ធិសាត់

ពោធិ៍សាត់៖ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្តិទី២ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្តិទី៣ដោយមានអ្នកចូលរួម៦០នាក់ នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត តំណាង ឯកឧត្តម វេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិ បាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់បានបោះឆ្នោតបង្កើតឡើងនាថ្ងៃទី២…

គណ:កម្មាធិការជំងឺអេដស៍ខេត្តបើកសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវសកម្មភាពនិងវឌ្ឍនភាពឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ឆមាសទី១ ឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង៖ គណ:កម្មាធិការជំងឺអេដស៍ខេត្តបើកសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវសកម្មភាពនិងវឌ្ឍនភាពឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ឆមាសទី១ ឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក យិន សាវ៉េន អភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងមានការចូលរួមពីលោក លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោ…

នាំចូលចំណីអាហារបង្កក អត់ច្បាប់ត្រូវបានសមត្ថកិច្ចបង្រ្កាប យកមករក្សាទុក

តាកែវ÷ មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ឃាត់ឡានលួចដឹក មាន់ ទា ទន្សាយ ជើងជ្រូក ស្លាប់មាន់បង្កក ពោះវៀនជ្រូក តាមច្រកកំណប់កែវ ស្រុកគិរីវង់ នៅវេលម៉ោង២៣ និង១២នាទី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា…

ស្ត្រីម្នាក់មានដុំរឹងក្នុងពោះធំឡើងៗពីមួយថ្ងៃ ត្រូវបានវះកាត់ជោយជ័យ ដោយក្រុមគ្រូពេទ្យ TYDA

លោកស្រី ឈុំ សុភី ៥៤ឆ្នាំ រស់នៅឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គាត់មានបញ្ហាធ្លាក់ឈាមរាំរ៉ៃ និងមានដុំរឹងក្នុងពោះធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ អាការ:បែននេះកើតឡើងជាយូរឆ្នាំណាស់មកហើយ។ក្រុមគ្រូពេទ្យ TYDA បានពិនិត្យឃើញថាគាត់មានដុំស្បូនយ៉ាងធំ ដែលតម្រូវអោយធ្វើការវះកាត់ រួចក៏បានបញ្ជូនមកផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយធ្វើការវះកាត់បានជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ ។ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល  ត្រូវបានជួយឧបត្ថម្ភដោយ…