នាំចូលចំណីអាហារបង្កក អត់ច្បាប់ត្រូវបានសមត្ថកិច្ចបង្រ្កាប យកមករក្សាទុក

តាកែវ÷ មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ឃាត់ឡានលួចដឹក មាន់ ទា ទន្សាយ ជើងជ្រូក ស្លាប់មាន់បង្កក ពោះវៀនជ្រូក តាមច្រកកំណប់កែវ ស្រុកគិរីវង់ នៅវេលម៉ោង២៣ និង១២នាទី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឪ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ ឃាត់រថយន្តចំនួន១គ្រឿង ម៉ាកHYUNDAI  ជាប្រភេទរថយន្តដឹកទំនិញចំណុះ២.៥តោន ពាក់ស្លាកលេខកំពត3A-1882 ដឹកសត្វនិងផលិតផលដែលមានដើមកំណើតពីសត្វដូចជា : សត្វមាន់រស់ចំនួន ៣៧០ក្បាល សត្វទន្សាយ ១៥០ក្បាល ជើងជ្រូក ១៦៨កេះ ស្មើនឹង៣៣៦០គីឡូក្រាម ពោះវៀនជ្រូកចំនួន ១១៤០គីឡូក្រាម ស្លាបមាន់ ៥០០គីឡូក្រាម ជើងជ្រូកបង្កក,ពោះវៀនជ្រូកបង្កកនិងស្លាបមាន់បង្កកសរុបចំនួន៥០០០គីឡូក្រាម(០៥តោន)មកពីប្រទេសវៀតណាម តាមច្រកកំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបានស្ទាក់ចាប់នៅលើផ្លូវលំ ភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។ ចំពោះបទល្មើសខាងលើនេះ ក្រុមការងារនាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *