កិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្តិទី២ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្តិទី៣ខេត្តពោធិ៍ធិសាត់

ពោធិ៍សាត់៖ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្តិទី២ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្តិទី៣ដោយមានអ្នកចូលរួម៦០នាក់ នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត តំណាង ឯកឧត្តម វេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិ បាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់បានបោះឆ្នោតបង្កើតឡើងនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១១មានសមាសភាព១១រូប ដែលមានលោកមិត្តសុខុនជាប្រធាននិងអាណត្តិទី២បោះឆ្នោតនៅថ្ងៃទី៣ខែធ្នូឆ្នាំ២០១៦មានសមាសភាព៩រូបដែលមានអេង ភារ៉ាជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ គឺរយៈពេល៥ឆ្នាំបោះឆ្នោតម្តង។

នេះគឺជាលើកទី៣ដែលក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២ របស់ខ្លួននិងបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកសម្រាប់អាណត្តិទី៣សម្រាប់ដឹកនាំបន្ត។

លោកវេជ្ជបណ្ឌិត បានលើកឡើងទៀតថា គោលបំណងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកនៅខេត្តពោធិ៍សាត់ក្នុងអាណត្តិនេះក៏ដូចលើកមុនៗ គឺដើម្បីរៀបចំសមាសភាពក្រុមប្រឹក្សានៅថ្នាក់ខេត្តសមស្របតាមលក្ខន្តិកៈដែលបានចែងនៅក្នុងច្បាប់របស់គណវិជ្ជាជីវៈ វេជ្ជសាស្ត្រ សុខាភិបាល ក្នុងការពង្រឹងនូវគុណវុឌ្ឍទៅតាមកម្រិតបច្ចេកទេស សមត្ថភាព ក្រមសីលធម៌និងអាកប្បកិរិយាដោយធ្វើយ៉ាងណាឲ្យមន្ត្រី សុខាភិបាលដែលកំពុងបំពេញបេសកកម្មផ្តល់សេវាកម្មផ្នែកសុខភាពទាំងរដ្ឋនិងឯកជនប្រកបដោយគុណភាព សុវត្ថិភាព គុណធម៌និងសមធម៌ដែលជាគោលការណ៍គ្រឹះនៃវិស័យសុខាភិបាល។

សូមជម្រាបជូនថា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកសម្រាប់អណត្តិទី៣នេះមានបេក្ខជនឈរឈ្មោះ១២រូបស្រី១រូប ត្រូវបានសមាជិក សមាជិកា អង្គបោះឆ្នោត និងផ្តល់សេចក្តីទុកចិត្ត ជ្រើសរើសយកបេក្ខជន ១រូប ដែលក្នុងនោះលោកអេង ភារ៉ាជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី៣ឆ្នាំ ។

លោកបានប្តេជ្ញាចិត្តថានឹងខិតខំដឹកនាំ ទទួលខុសត្រូវ សម្របសម្រួល ជម្រុញ ពង្រឹងសមត្ថភាព បន្តពីអាណត្តិមុន ឱ្យខានតែបាន ដូចជាការពង្រឹងការចុះបញ្ជីគណៈគ្រូពេទ្យ ក្រមសីលធម៌វិជ្ជាជីវៈដល់គ្រូពេទ្យ វេជ្ជបណ្ឌិត សាមគ្គី និងសហការជាមួយស្ថាប័នពាក់ពន្ធ័ ក្នុងនោះមាន គណៈគិលានុបដ្ឋាកខេត្ត គណៈឱសថការី គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុប្បដ្ឋាក និងគិលានុប្បដ្ឋាយិកា ដើម្បីពង្រឹងនូវគុណវុឌ្ឍ ក្នុងការផ្តល់សេវាវិជ្ជាជីវៈវេជ្ជសាស្ត្រ។

លោក អនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិបានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ជូនថា ការបង្កើតឡើងគណៈគិលានុបដ្ឋាកកម្ពុជា ក្នុងគោលបំណងពង្រឹង ការលើកកម្ពស់សុខមាលភាពជូនប្រជាជនស្របតាមគោលនយោបាយជាតិកាត់បន្ថយបាតុភាព អវិជ្ជមានបណ្តាល មកពីការមិនគោរពឲ្យបានត្រឹមត្រូវនូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ។

ដើម្បីឆ្លើយតបទៅនឹងមូលហេតុនេះលោកសូមអំពាវនាវ ធ្វើយ៉ាងណាឲ្យក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តអនុវត្តនូវតួនាទីភារកិច្ច ពិនិត្យឃ្លាំមើលការប្រតិបត្តិសមាជិករបស់ខ្លួនចំពោះករណីកិច្ចវិជ្ជាជីវៈ​ បទបញ្ញាត្តិ ធានាការពារកិត្តិយសនិងឥស្សរៈភាព ជាប្រយោជន៍ក្នុងការលើកកម្ពស់វិជ្ជាជីវៈនិងត្រូវបំពេញភារកិច្ចរបស់ខ្លួនតាមរយៈក្រុមប្រឹក្សារបស់គណៈគិលានុបដ្ឋាកជាតិ ភូមិភាគរាជធានី ខេត្ត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *