ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រារព្ធពិធី អបអរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា នៅស្រុកក្រឡាញ់ខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយស្រុកក្រឡាញ់ និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃជ័យជម្នះ៧មករា ដែលរៀបចំធ្វើឡើងដោយរដ្ឋបាលស្រុកក្រឡាញ់ ក្នុងពិធីនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ…

វគ្គបណ្តុះបណ្តាល ស្តីពីយន្តការអនុវត្ត ការបើកផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិ ជំនួយសង្គម

សៀមរាប៖ មានបើកវគ្គបណ្តុះបណ្តាល ស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានីភ័យ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវ…

ស្ពានដ៏សំខាន់ សម្រាប់ប្រជាកសិករ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដឹកកសិផល បាក់ជាង១ឆ្នាំហើយ ពលរដ្ឋអំពាវនាវសប្បុរសជន ជួយចូលរួមឧបត្ថម្ភកសាង

កំពង់ឆ្នាំង៖ ស្ពានឈើ”ព្រៃក្រាំង”ដែលរងការបាក់ខូចខាតនេះ ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាស្ពានយ៉ាងសំខាន់សម្រាប់ ប្រពលរដ្ឋឆ្លងកាត់ទៅមក ពិសេសសម្រាប់ប្រជាកសិករ ជាច្រើនភូមិដឹកកសិផល រងការទ្រុឌទ្រម និងបានបាក់រលំកាលអំឡុងខែមករា ឆ្នាំ២០២៣ ធ្វើឲ្យមានផលលំបាក និងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដូចនេះហើយព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋនៅទីនោះ សូមអំពាវនាវសប្បុរសជន មន្ទីរ…

កិច្ចប្រជុំពិភាក្សា លើទីតាំងស្នើសុំ គោលការស្តារស្ទឹងពោធិ៍សាត់ ផ្នែកខាងក្រោម ក្នុងភូមិសាស្ត្រ ឃុំកញ្ជរ ស្រុកកណ្តៀង

ពោធិសាត់៖ កិច្ចប្រជុំ បានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៤ដើម្បីពិភាក្សាទៅលើទីតាំងសម្រាប់ស្នើសុំគោលការស្តារស្ទឹងពោធិ៍សាត់ផ្នែកខាងក្រោមចំនួន២កន្លែងស្ថិតក្នុងភូមិសាស្ត្រឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នមានសភាពគោករាក មិនមានទឹកប្រើប្រាស់ និងសម្រួលផ្លូវទឹក កាត់បន្ថយការលិចលង់នៅក្នុងរដូវវស្សា ស្ថិតក្រោមវត្តមាន លោក ងួន ប៉ោសេង អភិបាលរងខេត្តនិងមានការចូលរួមពីក្រុមការងារក្រសួងរ៉ែនិងថាមពល តំណាងមន្ទីរ អាជ្ញាធរស្រុក ឃុំនិងសហគមន៍នេសាទពាក់ព័ន្ធ។ លោក ងួន…

ជនចាស់ជរាក្រីក្រចំនួន៦នាក់ ក្នុងស្រុករលាប្អៀរទទួលអំណោយឧបត្ថម្ភ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈមេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន អញ្ជើញប្រគល់សញ្ញាបត្រ និសិ្សតជ័យលាភី សាកល វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ចំនួន៥៩៥អង្គ/នាក់ នៅខេត្តពោធិ៍សាត់

ពោធិសាត់៖ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច សាខាខេត្តពោធិ៍សាត់ចំនួន៥៩៥អង្គ/នាក់។ ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសិរីមង្គលស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីប្រតិភូអមដំណើរ ឯកឧត្តម…

កិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម…

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនមនុស្សម្នាក់ រួមនិងវត្ថុតាង ថ្នាំញៀនជិត ៤គីឡូក្រាម

តាកែវ៖ កំលាំងអាវុធហត្ថខេត្តតាកែវដឹកនាំលោក ង៉ែត ចាន់ធី មេបញ្ជាការរង និងលោក ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន ដោយដកហូតវត្ថុតាងបានជិត៤គីឡូក្រាម នៅចំណុចរោងខាងត្បូងផ្ទះរបស់ជនសង្ស័យស្ថិតនៅ ភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ៩ ខែ មករា…

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូដល់សិស្សជាប់និទ្ទេស Aនៅខេត្តសៀមរាប

សៀមរាប៖ សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០២២.២០២៣ ទទួលបាន លទ្ធផលនិទ្ទេស A ចំនួន ១៨៨ នាក់ ស្រី ១០៣នាក់ នៅមណ្ឌលសៀមរាប ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត ម្នាក់ៗ ម៉ូតូ១គ្រឿង និង សាំង៥២លីត្រ មួកសុវត្ថិភាព១ ស្លាកលេខម៉ូតូ និង…

មនុស្ស២នាក់រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្ត ២គ្រឿង និងម៉ូតូ១គ្រឿង បុកបន្តកន្ទុយគ្នានៅស្រុក កំពង់ត្រឡាច

កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែ មករា  ឆ្នាំ ២០២៤ វេលា ម៉ោង ០៦និង ១១នាទីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សពីរនាក់ រងរបួសធ្ងន់រវៀងរថយ្ត២គ្រឿង និងម៉ូតូ១គ្រឿងបុកបន្តកន្ទុយគ្នា ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅចំណុច ខាងជើង រូបសំណាកព្រះគោព្រះកែវ លើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៩និង៤០…