អាជ្ញាធរខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំង១៣ភូមិ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ចូលរួមសហការចុះបញ្ជី មានលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅបញ្ចប់នៅឆ្នាំ២០២៥

ពោធិសាត់: លោក ចេង ឡៃ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើការអំពាវនាវទៅដល់ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ទាំង១៣ភូមិក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ចូលរួមសហការជាមួយក្រុមបច្ចេកទេសទី៥ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅបញ្ចប់នៅឆ្នាំ២០២៥។ លោកចេង ឡៃ…

តំណាងលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្ត នគរបាលជាតិខេត្តតាកែវ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្ដិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ឈិន គុយ ព្រមទាំងប្រគល់ថវិកាសមាគមមិត្តចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល)

តាកែវ: នៅរសៀលថ្ងៃពុធទី២៧ ខែធ្នូ ឆ្នាំ២០២៣  លោក ឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ…

ក្មេងប្រុសស្រី៣នាក់ ចុះលេងទឹកត្រពាំង បណ្តាលអោយលង់ស្លាប់

តាកែវ : ក្មេងប្រុសស្រីចំនួន៣នាក់ លង់ទឹកត្រពាំងស្លាប់បង្កអោយមាន ការភ្ញាក់ផ្អើលកាលពី២៧ខែធ្នូ ឆ្នាំ ២០២៣ នៅវេលាម៉ោង១៦និង៣០ នាទី នៅភូមិខ្វាវ ឃុំខ្វាវស្រុកសំរោង ខេត្តតាកែវ ។ ក្មេងរងគ្រោះទាំង៣នាក់ រួមមាន ទីមួយឈ្មោះ ឆេង ទេពី ភេទស្រីអាយុ០៣ ឆ្នាំ…

ប្រជាពលរដ្ឋប្រទះឃើញ រូបបដិមាករប្រាំព្រះអង្គ នៅក្នុងទន្លេនៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង!

កំពង់ឆ្នាំង: ប្រជានេសាទឈ្មោះប៊ុតសុភិន អាយុ៣៩ឆ្នាំ រស់នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រទះឃើញរូប បដិមាករប្រាំព្រះអង្គ ខណៈរូបលោកទៅនេសាទត្រី។ ហេតុការភ្ញាក់ផ្អើល នៅការប្រទះឃើញនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨និង០០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញ ត្រង់ចំណុចក្នុងទន្លេ ភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច…

សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារ​ គណនេយ្យភាពសង្គម ឆ្នាំ២០២៣

សាលប្រជុំសាលាខេត្តសៀមរាប មានបើកអង្គសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣ ក្រោមអធិបតីរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រីជា នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់នាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក នាយកទីចាត់ការ តំណាងអង្គការ និង មន្រី្តបង្គោល…

កម្លាំងខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចចំរុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ របាំងស្បែមុងនិងរបាំងសាច់អួន នៅចំណុចព្រៃកប្រចាន់ ក្នុងឃុំព្រៃគ្រី ស្រុកជ្រុលគីរី

ខេត្តកំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយ កងរាជអាវុធហត្ថស្រុកជលគីរី អធិការដ្ឋាននគរបាលស្រុកជលគិរី និង សហគមន៍នេសាទភូមិថ្មី ដឹកនាំដោយលោកនួន ឬទ្ធីនាយផ្នែកស្ដីទីរដ្ឋបាលជលផលកំពង់ប្រាសាទ បានចុះរុះរើរបាំងលូស្បៃមុង និងរបាំងសាច់អួន នៅចំណុចព្រែកប្រចាន់ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ…

ពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ដែលបានដំណើរ ការទៅអស់រយៈពេលមួយថ្ងៃកន្លះ នៅសាលសន្និសីទ្ធ សណ្ឋាគារសុខាសៀមរាប ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ត្រូវបានធ្វើពិធីបិទអង្គសន្និបាត នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ…

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ក្នុងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកជូនអំណោយមនុស្សធម៌ដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ចំនួន ១២៥នាក់ នៅស្រុកបរិបូណ៌ ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកបរិបូណ៌…

អាជ្ញាធរស្រុកជលគីរី ចុះហាមឃាត់ ករណីចាក់ដីច្រាំងទន្លេ ធ្វើលំនៅឋាន ធ្វើអោយប៉ះពាល់ដី ចំណីទន្លេនៅក្នុងឃុំជលសារ

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជលសារ និងអាជ្ញាធរស្រុក បានចុះធ្វើការទប់ស្កាត់និងហាមឃាត់ករណីចាក់ដីលើដីចំការ ដើម្បីផ្លាស់ប្ដូរធ្វើជាដីលំនៅឋាន បំពានច្បាប់មួយកន្លែង ដែលស្ថិតនៅក្នុងភូមិឬស្សីដង្កួចឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ករណីចុះធ្វើការទប់ស្កាត់ និងហាមឃាត់ខាងលើនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើទីតាំងដីមួយកន្លែង នៅមុខសាលាឃុំជលសារ ក្នុងស្រុកជល់គីរី។ លោក ដូវ គឹមស៊ីន…

ចែកបណ្ណកម្មសិទ្ធិ ( ប្លង់រឹង )ដល់ម្ចាស់អចលនវត្ថុចំនួន៤៦៣គ្រួសារ នៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និង រាជរដ្ឋាភិបាល។ រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែល ធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព នៃ ការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ជីវភាពគ្រួសារ និងការវិនិយោគ។ ដោយឡែកនៅ ខេត្តកំពង់ឆ្នាំង…