ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានក្រើនរំលឹកដល់អាជ្ញាធរដែនដី និងមន្រ្តីជំនាញពាក់ព័ន្ធ សូមកុំចូលរួមពាក់ព័ន្ធដីតំបន់បី បទល្មើសផ្សេងៗ និង បទល្មើសនេសាទ
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានក្រើនរំលឹកដល់អាជ្ញាធរដែនដី និងមន្រ្តីជំនាញពាក់ព័ន្ធ សូមកុំចូលរួមពាក់ព័ន្ធដីតំបន់បី បទល្មើសផ្សេងៗនិង បទល្មើសនេសាទ បើកើតមានអាជ្ញាធរដែនដីត្រូវសហការជាមួយមន្រ្តីជំនាញនិងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់អោយបានទាន់ពេលវេលា ។ ឯកឧត្តម បានក្រើនរំលឹក បែបនេះនាព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករា…