កិច្ចប្រជុំផ្សព្វផ្សាយ ការកែ សម្រួលទំហំប្រាក់ ឧបត្ថម្ភ សម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជម្ងឺកូវិដ.១៩

សៀមរាប៖ កិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវិដ.១៩ ជូនដល់អស់លោក លោកស្រីជាអាជ្ញាធរក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និង សុខ មាលភាពសង្គម និង មេឃុំ ចៅសង្កាត់ មន្ត្រីទទួលបន្ទុក មកពី១០០ឃុំសង្កាត់ក្នុងខេត្តសៀមរាប…

ពិធីបិទសិក្ខាសាលា ឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងទិសដៅ អនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

សៀមរាប៖ អង្គសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ដែលបានដំណើរការទៅមួយថ្ងៃពេញទទួលបានលទ្ធផលជាផ្លែផ្កាតាមកម្មវិធីដែលបានគ្រោងទុក ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានបិទអង្គសិក្ខាសាលានៅរសៀលថ្ងៃដដែល ដោយមានការអញ្ជេីញចូលរួមពី លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និង…

សិស្សសាលាបឋមសិក្សាអធិបតី នៅស្រុកពួកទទួលបានសួនកុមារ មួយកន្លែងពីអង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បូង

សៀមរាប៖ សិស្សសាលាបឋមសិក្សាអធិបតី នៅស្រុកពួកទទួលបានសួនកុមារ មួយកន្លែងចំណាយទឹកប្រាក់អស់ ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក ជាអំណោយរបស់អង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បុង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ពិធីសម្ភោធនេះ បានធ្វើឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាអធិបតី…

សិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលការងារនៃការ អនុវត្ត ផែនការ សកម្មភាពឆ្នាំ២០២៣ របស់គណៈ កម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ បើកអង្គសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្ត ផែនការសកម្មភាពឆ្នាំ២០២៣ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនៃរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ និង លោកស្រី យូ សោភា អភិបាលរងខេត្ត…

ប្រឡងវិញ្ញាបនបត្រពុទ្ធិក បឋមសិក្សាឆ្នាំសិក្សា ២០២៣-២០២៤ នៅមណ្ឌលពោធិ៍សាត់ មានសមណសិស្ស១៩២ អង្គ/នាក់

ពោធិសាត់៖ ក្រោមការជួយទំនុកបម្រុងពីព្រះមេគណខេត្ត ព្រះចៅ អធិការវត្តកែវសុវណ្ណ និងពុទ្ធបរិស័ទចំណុះជើងវត្តនោះ បានដំណើរការប្រឡងវិញ្ញាបនបត្រពុទ្ធិក បឋមសិក្សា (បាលីរង)ឆ្នាំសិក្សា២០២៣ -២០២៤ មណ្ឌលពោធិ៍សាត់ដែលបានប្រារព្ធធ្វើឡើងនៅសាលាបឋម និងអនុវិទ្យាល័យកែវសុវណ្ណ ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ។ និមន្តនិងអញ្ជើញកាត់ បើកវិញ្ញាសារស្ថិតក្រោមព្រះវត្តមានព្រះព្រហ្មភិរ័ត កែវ…

ពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិ បាល ចុះមូលដ្ឋានខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប រសៀលថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៤។ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ…

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខ ជន សមាជិកព្រឹទ្ធសភានីតិកាលទី៥ភូមិភាគទី៤ និង សំណេះសំណាលជាមួយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃគណបក្សប្រជាជន

សៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តសៀមរាប ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ បេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៤…

បុគ្គលឹកអគ្គីសនីម្នាក់ បានឡើងបង្គោលដោះខ្សែភ្លើងចេញ ដើម្បីរំកិលបង្គលចេញ មិនដឹងមូលហេតុបណ្តាលអោយឆក់ និង បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយសារស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងពេក

កំពង់ឆ្នាំង: បុគ្គលឹកអគ្គីសនីម្នាក់បានឡើងបង្គោលដោះខ្សែភ្លើងចេញដើម្បីរំកិលបង្គលចេញមិនដឹងមូលហេតុបណ្តាលអោយឆក់ទើនៅខាងលើនិងត្រូវបានដាក់ចុះក្រោមហើយបញ្ជូនបន្ទាន់ទៅសង្គ្រោះបន្ទាន់បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីពេទ្យដោយសារស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងពេក ករណីខ្សែភ្លើងឆក់មនុស្សនៅចំណុចព្រែកល្វា ស្ថិតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគបាលស្រុកជលគីរីបានអោយដឹងថាហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៩មករា២០២៤ នៅចំណុចព្រែកល្វា ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កើតមានករណីបុគ្គលិកអគ្គិសនីម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលអោយស្លាប់ ១នាក់ ឈ្មោះ សុខ តេង ភេទប្រុស អាយុ…

សភាពាណិជ្ជកម្មខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅ សកម្មភាពការងារការិយាល័យប្រតិបត្តិ អាណត្តិទី ៣លើកទី១ឆ្នាំ២០២៤

សៀមរាប៖ នៅរសៀលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៤ នេះ សភាពាណិជ្ជកម្មមណ្ឌល-ខេត្តសៀមរាបឧត្តរមានជ័យបានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅសកម្មភាពការងារការិយាល័យប្រតិបត្តិអាណត្តិទី៣លើកទី១ ឆ្នាំ២០២៤របស់ខ្លួនដោយស្ថិតក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និង លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ។ ក្នុងកិច្ចប្រជុំនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត…

ភ្ញៀវទេសចរណ៍ ជិត ២លាននាក់ កើនជាងឆ្នាំមុន មកលេងកម្សាន្ត នៅរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ បានមកលេងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងគួរឲ្យកត់សម្គាល់។ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ថា៖ ក្នុងឆ្នាំ២០២៣នេះភ្ញៀវទេសចរជាតិ និងបរទេសសរុបមានចំនួន ១,១៣៤,០៤១ នាក់ ក្នុងនោះ(ភ្ញៀវជាតិ ចំនួន ១,១២៨,៧៣២…