សៀមរាប៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥នៃថ្ងៃជ័យជំនះ៧មករា ឆ្នំា១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសជាតិចេញពីរបបវាលពិឃាតនោះ អាជ្ញាធរស្រុកអង្គរធំ ខេត្តសៀមរាបបានរៀបចំការប្រគួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់៧មករា ឆ្នាំ២០២៤ ដែលមានក្រុមកីឡាករចូលរួមប្រគួតប្រជែងចំនួន ១៥ក្រុម ដោយក្នុងនោះមាននារីចំនួន២ក្រុម បានបង្ហាញពីសមត្ថភាពរៀងៗខ្លួន ហើយការប្រកួតបាលទាត់នេះ ត្រូវបានបិទបញ្ចប់ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅលើទីលានបាល់ទាត់ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមការគាំទ្រដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលស្រុកអង្គរធំ និង ឯកឧត្ត អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងការជួយឧបត្ថម្ភថវិកា និងសម្ភារដោយសប្បុរសជននានាផងដែរ។ ថ្លែងក្នុងពិធីបិទការប្រកួតនោះ អភិបាលស្រុកអង្គរធំ លោក ពៅ ប៊ុនធឿន បានបង្ហាញថា ការបង្កើតព្រឹត្តិការណ៍ប្រកួតបាលទាត់សម្រាប់អបអរសាទរថ្ងៃ៧មករា និងរិតចំណងសាមគ្គីភាពរវាងយុវជនយុវនារី ក៏ដូចជាការបង្កើននៅផាសុខភាពផ្លូវកាយផ្លូវចិត្តផងដែរ។ លោក បានបន្តថា ការប្រកួតបាលទាត់នាពេលនេះ ជាការរំលឹកនូវគុណថ្ងៃជ័យជម្នះ៧មករា ដែលជាជីវិតទី២របស់យើងគ្រប់គ្នា ដែលបានរួចផុតពីក្រញ៉ាំបាតដៃប្រឡាក់ឈាម ប៉ុល ពត បើគ្មានគុណថ្ងៃ ៧មករានោះទេ ក៏យើងគ្មានសន្តិភាពនោះដែរ។ ដោយគុណថ្ងៃជ័យជម្នះ ៧មករានេះហើយ ធ្វើឲ្យប្រទេសកម្ពុជាយើង មានសុខសន្តិភាពពេញលេញ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក បិតាសន្តិភាព ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃនីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមកីឡាករចូលរួមប្រកួតចំនួន១៥ក្រុម ក្នុងនោះក្រុមបាល់ទាត់ផ្នែកនារីមានចំនួន២ក្រុម។ ដោយឡែកលទ្ធផលប្រកួតចាញ់ឈ្នះរយៈពេល៧ថ្ងៃនេះ យើងរកឃើញក្រុមដែលទទួលបានជ័យលាភីផ្នែកនារីមាន៖ ក្រុមបាល់ទាត់នាគមាសអង្គរធំ ទទួលបានជ័យលាភីលេខ (១) ក្រុមបាល់ទាត់នារីអង្គរធំ ទទួលបានជ័យលាភីលេខ (២) ។ ផ្នែកបាល់ទាត់បុរស យើងរកឃើញក្រុមដែលទទួលបានជ័យលាភីលេខ(១) បានទៅលើក្រុមគោគ្រើលមូស្លីម។ ជ័យលាភីលេខ(២) បានទៅលើក្រុមស្វាយចេក។ ជ័យលាភីលេខ(៣)បានទៅលើក្រុមបាល់ទាត់អនុវិទ្យាល័យអង្គរធំ។ ជ័យលាភីលេខ(១) ទទួលបានពាន មេដាយមាស ប័ណ្ណសរសើរ និងថវិកាមួយចំនួន។ ជ័យលាភីលេខ (២) ទទួលបានមេដាយប្រាក់ ប័ណ្ណសរសើរ និងថវិកាមួយចំនួនដែរ។ ជ័យលាភីលេខ(៣) ទទួលបានមេដាយសំម្រឹត្ត ប័ណ្ណសរសើរ និងថវិកា។ ចំណែកក្រុម ដែលមិនទទួលបានជ័យលាភី ក៏ទទួលបានប័ណ្ណសរសើរ (១) ក្នុង១ក្រុមៗផងដែររ៕
Related Posts
អ្នកជំងឺម្នាក់មានអាការៈ ឈឺជើងទាំងសងខាង ទៅពេទ្យចាក់ថ្នាំ មកដល់ផ្ទះ ប្រពន្ធអោយលេបថ្នាំ ក៏ដាច់ខ្យល់ស្លាប់
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ មានអាការៈ ឈឺចុកចាប់ជើងទាំងពីរ ក៏បានជិះម៉ូតូឌុបប្រពន្ធអោយនាំទៅពេទ្យឯកជនមួយកន្លែងដើម្បី ចាក់ថ្នាំពីរម្ជុល និងផ្សំថ្នាំលេប ពេលមកដល់ផ្ទះវិញ ជើងក៏ចាប់ផ្តើមចុកចាប់បន្តទៀត ប្រពន្ធក៏យកថ្នាំអោយលេប បណ្តាលអោយរឹងដៃរឹងជើងស្លាប់ ហេតុការណ៍នេះ កើតឡើងតាំងពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ម្ល៉េះ។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះឈ្មោះ អ៊ុំ…
សិក្ខាសាលាស្តីពី ការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ODF ថ្នាក់ខេត្តសៀមរាប
សៀមរាប៖ បើកអង្គសិក្ខាសាលា ស្តីពី ស្តីពីការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ODF ថ្នាក់ខេត្ត ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី អស់លោក លោកស្រី នៃអគ្គនាយកដ្ឋាន…
សមត្ថកិច្ចនគបាលចរាចរណ៍ ផ្លូវគោគក្រុងកំពង់ឆ្នាំង បន្តចុះធ្វើកាផ្សព្វផ្សាយរអប់រំណែនាំដល់សិស្សានុសិស្សនៅវិទ្យាល័យក្រុងកំពង់ឆ្នាំងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវអនុវត្តន៍នៅពេលខាងមុខ
កំពង់ឆ្នាំង៖ សមត្ថកិច្ចនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងចុះធ្វើការអប់រំណែនាំដល់ប្អូនៗសិស្សានុសិស្សដើម្បីអោយយល់ដឹងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោគនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងការចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ក្រុងកំពង់ឆ្នាំងលោក វរ:សេនីយ៍ទោ ហង្សប៊ុនហាក់ អធិការងក្រុងកំពង់ឆ្នាំងទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់និងលោកនាយផ្នែកយុត្តិធម៍ក្រុងកំពង់ឆ្នាំងនាយប៉ុសន៍រដ្ឋបាលខ្សាមរួមនិងសិស្សានសិស្សលោកគ្រូអ្នកគ្រូចូលរួមសុប៨៩២នាក់ដោយមានការចង្អុលបង្ហាញពីលោកឧុត្តមសេនីយ៍ទោ ខូវលី ស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអនុញ្ញាតិអោយកងកម្លាំងនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងចេញធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវក មន្ត្រីរាជការ សិស្សានុសិស្សនៅតាមសាលារៀន ។ លោកវរះសេនីយ៍ទោ ហង្សប៊ុនហាក់ បានបញ្ជាក់អោយដឹងថារាល់កាបើកបរម៉ូតូត្រូវតែពាក់មួកនិងយកឯកសារតាមខ្លួនត្រូវពាក់ស្លាកលេខអោយបានត្រឹមត្រូវ មានកញ្ចក់សម្រាប់មើលក្រោយ…