លោក ង៉ោ ពង្សទិតសុវណ្ណៈ មេឃុំស្ពានត្នោតថា អេស្កាវ៉ាទ័រដែលបានសម្ងំ បន្តធ្វើសកម្មភាព ឈូសឆាយកកាយដីព្រៃ និងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួច ខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យគ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស

អ៊ុក ផ្លុង សៀមរាប÷ កាលពីថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ នេះមានសេចក្ដីរាយការណ៍និងបញ្ជូនរូបភាព ពីប្រជាពលរដ្ឋនូវសកម្មភាព អេស្កាកំពុងតែឈូសឆាយព្រៃ និងជីកដីក្នុងអូរធ្វើប្រឡាយ ព្រមទាំងជីកកាយធ្វើជាស្រះក្នុងអូរធម្មជាតិធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅ ចំណុច អូរ កូន ភេ ស្ថិតនៅក្នុង ភូមិសាស្ត្រ ឃុំ ស្ពានត្នោត ស្រុកជីក្រែងខេត្តសៀមរាប ខណៈ អាជ្ញាធរស្រុក ជីក្រែងប្រាប់ឱ្យគ្រឿងចក្រទាំងអស់ឡើងមកវិញអស់យូ ថ្ងៃសុក្រ ទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ជាកំហិតដើម្បីឲ្យអាជ្ញាធរខាងជើងបឹងទន្លេសាបពិនិត្យច្បាប់បច្ចេកទេស។ ពួកគាត់បញ្ជាក់ថាអេស្កា១គ្រឿងនេះម្ចាស់ ឈ្មោះឆូយ(ហៅ ព្រែក) បច្ចុប្បន្នស្នាក់នៅឯឃ្លាំងស្តុកស្រូវ ស្ថិតនៅក្នុង ភូមិ ថ្នល់លោក ឃុំ ស្ពានត្នោត ស្រុកជីក្រង។ បានឈរជើង ធ្វើសកម្មភាពនៅតំបន់នេះយូរហើយ រីឯគ្រឿងចក្រផ្សេងៗ ទៀត បានឡើងទៅវិញយូរហើយ។ ជាក់ស្តែងនៅថ្ងៃ អង្គារ ទី០៤ ខែ មិថុនានេះអ្នកសារព័ត៌មានបានទៅដល់ចំណុចគោលដៅតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ។ ពេលនោះ ពួកគាត់ថា អេស្កាបានដកទៅសម្ងំនៅចំណុចបែកចានព្រោះកម្លាំងចម្រុះចុះមកល្បាតជួប បានឲ្យឡើងទៅវិញ។ ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មាន បានទូរស័ព្ទ ទៅ លោក ឆូយ លោកថា លោក ពិតជាម្ចាស់អេស្កា មែន ហើយគ្រឿងចក្រ របស់លោកទើបតែចុះ ព្រោះលោក ទើបតែទទួលបានច្បាប់អនុញ្ញាតពី សាលាស្រុក ១២ថ្ងៃមុន ប៉ុណ្ណោះ រឿងការឈូសឆាយការជីកដីក្នុងអូរទើបតែបាន២ថ្ងែការងារមានតិច តែជីកស្រះក្នុងអូរអាចធ្វើបានច្រើនម៉ោង ប៉ុន្តែគេឱ្យឡើងសិន។ លោកបន្តថាលោកកំពុងឱ្យលោកមេឃុំស្ពានត្នោតរត់ច្បាប់ហើយ ដើម្បី ជីកស្រះក្នុងអូរឱ្យគេបង្ហើយ។ លោក ង៉ោ ពង្សទិតសវណ្ណៈ បកស្រាយជុំវិញករណីខាងលើនេះថា អេស្កាមិនបានឡើងមកវិញតាមការ ជូនដំណឹងរបស់ សាលាស្រុក ព្រោះភ្លៀងខ្លាំង មិនអាចឡើងវិញរួចការឈូសឆាយព្រៃជិកដីក្នុងអូរ ព្រោះអូរមានស្ថានទួលទើប មេភូមិ ឲ្យជួយកាយការ ជីកស្រះក្នុងអូរធម្មជាតិធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមិនខុសច្បាប់ទេព្រោះអូរស្ថិតក្នុងតំបន់កាត់ឆ្វៀល។ អភិបាលរង ស្រុកជីក្រែង លោកម៉ូវ ជា មិនបានបកស្រាយអ្វីវែងឆ្ងាយទេតាមប្រព័ន្ធ telegram លោកដាក់ថា(Thanks)= អរគុណ! ទោះបីជាយ៉ាងក៏ដោយចុះ ប្រជាពលរដ្ឋមិនបានជឿតាមសម្តីរបស់លោក ឆូយ ចោទប្រកាន់ថា សាលាស្រុកបានឲ្យអនុញ្ញត ឱ្យ លោក ចុះទៅឈូសឆាយកាយជីកស្រះក្នុងអូរខណៈអាជ្ញាធរខាង ជើងបឹងទន្លេសាបសុំពិនិត្យច្បាប់បច្ចេកទេសសិន នោះឡើយ។ ពួកគាត់ថា ទំនងមានការឃុបឃិតគ្នារវាងម្ចាស់ អេស្កា និងមេឃុំស្ពានត្នោតដើម្បីទទួលលាភសក្ការៈទាំង២ នាក់ច្រើនជាង។
ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរ ដល់អភិបាលស្រុក ជីក្រែង លោក បូ ម៉េងទ្រី មេត្តាបន្តដាក់បញ្ជឲ្យកម្លាំងចម្រុះចុះក្បាតព្រៃលិចទឹកអោយបានញឹកញាប់ ព្រោះខ្លាចមានជនខិលខូចរុករានទន្ទ្រានព្រៃបន្ត ហើយក៏សូមណូមពរ ដល់លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត សៀមរាប លោក នួនគ្រឹះស្នា មេត្តាបញ្ជូន មន្រ្តីរបស់មន្ទីរពិនិត្យមើល អូរ កូន ភេ ។ តើ ការ រុករានទន្ទ្រានព្រៃជីក កកាយធ្វើស្រះក្នុងអូរធម្មជាតិពិត ជាមិនខុសច្បាប់ដូចអ្វីដែល លោក ង៉ោ ពង្សទិតសុវណ្ណៈ មេឃុំ ស្ពានត្នោតបានអះអាងឬយ៉ាងណា? ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *