អភិបាលរងខេត្តកំពង់ឆ្នាំង ជម្រុញអោយអាជ្ញាធរ និងមន្រ្តីជំនាញ ខិតខំប្រឹងប្រែង លុបបំបាត់ ការចែកចាយប្រើប្រាស់គ្រឿង ញៀន នៅគ្រប់មូលដ្ឋានខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំឫទ្ធី បានជម្រុញដល់អាជ្ញាធរ កងកម្លាំង និង មន្រ្តីជំនាញនៅគ្រប់មូលដ្ឋានទាំងអស់ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង បង្កើនការយកចិត្តទុកដាក់ បន្ថែមទៀតក្នុងការខិតខំប្រឹងប្រែង លុបបំបាត់នូវរាល់បទល្មើស ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ។

ការលើកឡើងរបស់អភិបាលរងខេត្តកំពង់ឆ្នាំង ធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង ក្នុងឱកាស ជួបជាមួយមន្រ្តីអ្នកអនុវត្តច្បាប់ កងកម្លាំងនគរបាល មន្រ្តីអាជ្ញាធរមូលដ្ឋាន។

លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា បញ្ហាគ្រឿងញៀនបានបង្ករអោយមានផលប៉ះពាល់ជាច្រើននៅក្នុងសង្គម ទាំងកត្តាសង្គមកិច្ច និង សេដ្ឋកិច្ច ដែលករណីនេះនៅគ្រប់អាជ្ញាធរមូលដ្ឋានមិនត្រូវព្រងើយកន្តើយឡើយ ព្រោះថាបើយើងមានការធ្វេសប្រហែសនោះនឹងធ្វើអោយមានភាពមិនប្រក្រតី នៃសន្តិសុខសង្គម ដូចជាភាពអណាធិបតេយ្យសង្គម បង្ករការភ័យខ្លាចដល់ប្រជាពលលរដ្ឋ និង លំអោនភាពនៃសេដ្ឋកិច្ចសង្គម ។

លោកអភិបាលរងខេត្តបានបានបញ្ជាក់ទៀតថា ដើម្បីឈានទៅលុបបំបាត់គ្រឿងញៀននៅក្នុងសង្គមនោះ មន្រ្តី អាជ្ញាធរមូលដ្ឋានត្រូវបំពេញនូវកាតព្វកិច្ចរបស់ខ្លួនជាប្រចាំគឺ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែទូលំទូលាយ ក្នុងនោះត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ពិសេសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងរៀបចំការអប់រំណែនាំបន្ថែមផ្សេងៗ ឲ្យកាន់តែផុលផុស ដោយផ្តោតជាសំខាន់ ទៅកាន់យុវជន និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល និង បន្ដខិតខំ យកចិត្តទុកដាក់ បង្ការទប់ស្កាត់និងបង្ក្រាប ការនាំចូលគ្រឿងញៀនមកប្រទេសកម្ពុជា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស រួមទាំងបញ្ញើប្រៃសនីយ៍។

ក្រៅពីនេះអាជ្ញាធរមូលដ្ឋានត្រូវបន្តលើកកម្ពស់ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ អង្គការ សង្គមស៊ីវិលអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋគ្រប់ ស្រទាប់ ជាន់ថ្នាក់បានខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយលើកកម្ពស់ការ យល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀនសហការបង្ការទប់ ស្កាត់ និងបង្ក្រាបការជួញដូរចរាចរ និងប្រើប្រាស់គ្រឿងញៀន ការបន្សាបការព្យាបាលនិងស្ដារនីតិសម្បទាអ្នកជាប់សារធាតុញៀនក្នុងខេត្តឱ្យមានការថយចុះជាលំដាប់ហើយបាន កំពុងបន្តសកម្មភាពនេះដើម្បីសង្គមយើងជៀសផុតពី គ្រឿងញៀន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *