សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខ ជន សមាជិកព្រឹទ្ធសភានីតិកាលទី៥ភូមិភាគទី៤ និង សំណេះសំណាលជាមួយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃគណបក្សប្រជាជន

សៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តសៀមរាប ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ បេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៤ របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តមប្រធាន អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ជាសមាជិកសមាជិកា ប្រមាណជា១ពាន់នាក់ចូលរួម នៅចុងសប្តាហ៍ ថ្ងៃអាទិត្យ ទី២១ ខែមករាឆ្នាំ២០២៤ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។
ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៤ មាន២០រូប ពេញសិទ្ធិ១០រូប ត្រៀបម្រុង១០រូប ព្រមទាំងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្តសៀមរាបផងដែរ មានប្រសាសន៍ សំណេះសំណាល ក្នុងអង្គពិធីនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ និង លោក លោកស្រីទាំងអស់ រួមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ ។ សម្តេចបានលើកឡើងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចបានអបអរសាទរចំពោះឯកឧត្តម លោកជំទាវ ទាំង២០រូប ទាំងពេញសិទ្ធិ និងត្រៀមបម្រុង ដែលគណបក្ស បានផ្ដល់ការគាំទ្រជឿទុកចិត្ត ចាត់តាំងជាបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំង និង ជូនពរដល់ឯកឧត្តម លោកជំទាវជាបេក្ខជនទាំងអស់ ពង្រឹងការបេ្ដជ្ញាចិត្តរួមគ្នា ក្នុងក្របខណ្ឌគណបក្សទាំងមូល ដើម្បីដណ្ដើមភាពជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជា ។ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និង ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប សម្ដេចពិជ័យសេនា បានសម្ដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ នៅទូទាំងខេត្តសៀមរាប ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ទាំងការងារបក្សីចាំក្រុង និងការងាររដ្ឋបាល សម្រេចបានសមទ្ធិផលជាច្រើន និង សំខាន់ការអនុវត្តការងារ និង ត្រៀមរៀបចំការងារសំខាន់ៗ សម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្ដល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗមួយ ចំនួនធំ ជូនដល់អង្គពិធី ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ដើមី្បសម្រាប់យកទៅអនុវត្តបន្ត ។ ក្នុងនោះដែរសម្តេច ក៏បានជម្រុញលើកទឹកចិត្តដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ដែលមានតួនាទីតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងត្រូវខិតខំលើកកម្ពស់ ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញការងាររបស់រដ្ឋ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *