ភូមិទាំង៦ក្នុងឃុំពោធិ ស្រុកកំពង់លែង ត្រូវបានកំណត់ជាតំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ រដ្ធបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធសម្រាប់ភូមិពោធិ ភូមិសំរោង ភូមិពាមទន្លា ភូមិថ្មី ភូមិដំណាក់កកោះ និងភូមិ កំពង់បាចិន ស្ថិតក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ដោយបានប្រព្រឹត្តទៅក្រោមវត្តមាន លោក ឆេង ផល្លា អភិបាលរងស្រុកកំពង់លែង និងមានការអញ្ជើញចូលរួមពីលោក សុខ សម្បត្តិ ប្រធានភូមិបាលស្រុកទឹកផុស និងជាប្រធានក្រុមទី១ ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរឃុំ តំណាងធនាគារឯកជន និងប្រជាពលរដ្ធក្នុងមូលដ្ធានជាច្រើននាក់ ។

បន្ទាប់ពីលោក ប៊ុត សប្បាយ មេឃុំរាយការណ៍ជូនពីស្ថានភាពភូមិសាស្រ្តរួចមក លោក សុខ សម្បត្តិ ប្រធានភូមិបាលស្រុកទឹកផុស តំណាងប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់អោយដឹងថា កិច្ចប្រជុំផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យឃុំពោធិ ស្រុកកំពង់លែងថ្ងៃនេះគឺការជូនដំណឹងដល់បងប្អូនក្នងមូលដ្ធានត្រៀមលក្ចណ:ចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារចុះបញ្ជីដើម្បីងាយស្រួលក្នុងពេលប្រតិបត្តិ ។

លោកបានបន្តថា ការចុះបញ្ជីរដីធ្លីគឺមាន៥ដំណាក់កាល ហើយការផ្សព្វផ្សាយពេលនេះជាដំណាលទី២ ដែលក្រុមការងារត្រូវចុះអនុវត្តបន្ត ហើយដើម្បីអោយការងារចុះបញ្ជីរប្រព្រឹត្តបានលឿនសុំបងប្អូនទាំងអស់ត្រៀមឯកសារចម្លងពាក់ព័ន្ធដូចជាសំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ សំបុត្រកំណើត និងអត្តសញ្ណាណបណ្ណជាដើម ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរ និងមន្រ្តីជំនាញ ដើម្បីវាស់វែងជូនបានឆាប់រហ័ស ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឆេង ផល្លា អភិបាលរងស្រុកបាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងក្រុមការងារចុះបញ្ជីដីធ្លី ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ ខ្លួន ក្នុងដំណើរការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋកន្លងមក។

លោក បានបន្តថា ដោយអនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្ត្រី ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ប្រជា ពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល ក្រោមម្លប់នៃសុខសន្តិភាព។

លើសពីនេះសម្តេចមហាបវរធិបតីបានជំរុញ និងយក ចិត្តទុកដាក់លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស។

ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ ចូលរួមអរគុណសន្តិភាព និងថែរក្សាសន្តិភាពឱ្យបាន គង់វង្ស យូរអង្វែង។

លោកអភិបាលរងស្រុកក៏បានសំណូមពរសូមអោយបងប្អូនប្រជាពលរដ្ឋក្នុងភូមិទាំង៦ ដែលត្រូវចុះអនុវត្តការវាស់វែងចុះបញ្ជីដីជាប្រព័ន្ធ ត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា ស្រុះស្រួលគ្នា លើព្រំដីរបស់ខ្លួន ប្រយោជន៍ដើម្បីទទួលបានការចុះបញ្ជីដីជាប្រព័ន្ធទទូលបានដោយរលូន  ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *