ផ្លូវបេតុងមួយខ្សែ ប្រវែង ៧៣០ម៉ែត្រ ត្រូវបានចាប់ផ្តើធ្វើការស្ថាបនា នៅក្នុងសង្កាត់ផ្សារឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ផ្លូវបេតុងមួយខ្សែប្រវែង៧៣៧ម៉ែត្រត្រូវបានក្រុមហ៊ុនក្នុងស្រុកមួយចាប់ផ្តើមហើយនៅក្នុងសង្កាត់ផ្សាឆ្នាំងក្រោមគម្រោងរបស់ឃុំសង្កាត់ឆ្នាំ២០២៤ ។

ពិធីបើកការដ្ឋានផ្លូវបេតុងមួយខ្សែនៅធ្វើឡើងក្រោមអធិបតីភាពលោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងនិងជាតំណាងលោកហ៊ីងភ័ព្វមីនាអភិបាលក្រុងកំពង់ឆ្នាំង ប្រធានផែនការក្រុងនិងគាំទ្រឃុំសង្កាត់អាជ្ញាធសង្កាត់ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិគ្រប់ភូមិ រួមនិងប្រជាពលរដ្ឋនៅក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំចូលរួមផងដែរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ។

លោក ទូចលីហួត បានអោយដឹងប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៍ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងបានបន្តវេនមកដល់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត មានការឈ្លាសវៃបានធ្វើអោយប្រទេសជាតិស្មើមុខស្មើមាត់លើឆាកអន្តរជាតិនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

លោក ទូចលីហួត អភិបាលរងក្រុងនិងជាតំណាងលោក ហ៊ីងភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានអោយដឹងបន្ថែមទៀតថាផ្លូវបេតុងអាមេមួយខ្សែនេះមានប្រវែង៧៣០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០ ១៥ម៉ែត្រនិងត្រូវបានចំណាយថវិការសរុប.១០៧ .២៦១.១០០រៀលហើយវាជាគម្រោងសាងសង់ផ្លូវបេតុងអាមេឃុំសង្កាត់ឆ្នាំ២០២៤ ។

ក្នុងនោះលោកអភិបាលរងក្រុងកំពង់ឆ្នាំងបានសូមការអព្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិផ្សាឆ្នាំងទាំងអស់មេត្តាយល់យោគដល់ក្រុមការងារស្ថាបនាបានលឿនរហ័សពិសេសលើការប៉ះពាល់ខ្លះៗក្នុងនោះហើយត្រូវមានការប្រុងប្រយ័ត្នលើប្អូនៗកុមាតូចៗរត់លេងលើផ្លូវដែលការដ្ឋានធ្វើអោយប៉ះពាល់ដល់ការស្ថាបនាផ្លូវរួមនិងគ្រឿងចក្រផងដែរ ។

លោកអភិបាលរងក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាក្រោយការស្ថាបនារួចរាល់ផ្លូវនេះបានបំរើដល់ការធ្វើដំណើរទៅមកបានរហ័សមកកាន់ទីផ្សារឬទៅកាន់មន្ទីពេទ្យនិងលែងបែកភក់នៅក្នុងរដូវវស្សាទៀតហើយពិសេសត្រូវចូលរួលថែរក្សាសម្បត្តិសាធារណៈមួយនេះអោយបានល្អសម្រាប់យើងទាំងអស់គ្នា៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *