វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីដំណើការ នៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ

សៀមរាប៖ បើកវគ្គផ្សព្វផ្សាយ និង បណ្តុះបណ្តាលស្តីពីដំណើការ នៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមប្រធានបទ(កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០) ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១២ .មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ទាំង១០០ ចំនួន ២៥០នាក់នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤។ វគ្គផ្សព្វផ្សាយនេះក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប
ស្តីពីដំណើរការរៀបចំវេទិការវាង រាជរដ្ឋាភិបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី(កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០) ក្នុងគោលបំណង ដើមី្បធ្វើការរួមគ្នាវាយតម្លៃ អំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និង ការដាក់ចេញនូវការតម្រង់ទិសផ្នែក គោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើមី្បចូលរួមមកកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
លោក នាក់ ណេរ៉ុន បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ សម្តេច មហា-បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ឱ្យធ្វើការរៀបចំ នូវវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ដោយក្នុងនោះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)ដែលជាស្ថាប័នទទួលអាណត្តិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំអនុវត្ត និងសម្របសម្រួលការងារ ស្តីពីការអនុវត្តគោលនយោគបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាបានធ្វើការរៀបចំនូវឯកសារទស្សនទាន សម្រាប់ការរៀបចំវេទិការរវាងរាជរដ្ឋភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះឡើង ហើយនឹងបានដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ។ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការរៀបចំវេទិការរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះគឺជាកិច្ចការមួយថ្មីទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ដែលក្នុងនោះក៏មានរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នៃខេត្តសៀមរាបយើងផងដែរ។យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្តីពីការរៀបចំវរទិការនេះ គឺតម្រូវឱ្យរដ្ឋបាលឃុំ សង្កាត់ ត្រូវរៀបចំកិច្ចប្រជុំមួយដែលជាកិច្ចប្រជុំវិសាមញ្ញ ដើម្បីធ្វើការពិនិត្យ ពិភាក្សាដោះស្រាយព្រមទាំងលើកជា សំណើសំណូមពរក្នុងការដោះស្រាយលើបញ្ហាប្រឈមដែលកំពុងកើតមាន ឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅលើប្រធានបទចំនួន០៨(ក្រុមការងារបច្ចេកទេសដឹកនាំធ្វើការបង្ហាញជូននាពេលបន្តិចទៀតនេះ) ។ ដូច្នេះហើយគោលបំណងដ៏ចម្បងនៃការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅឈានទៅវាយតម្លៃឱ្យបានច្បាស់លាស់ លើបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងកំណែទម្រង់នេះព្រមទាំងលើកឡើងនូវវិធានការជាក់លាក់សម្រាប់ដោះស្រាយបញ្ហារប្រឈមទៅតាមថ្នាក់រដ្ឋបាលនីមួយៗទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនៅក្នុងកម្រិតរាជរដ្ឋាភិ-បាលទាំងមូល។ផ្អែកលើមូលដ្ឋានទាំងនេះរាជរដ្ឋាភិបាលបានកំណត់ដាក់ចេញនូវគោលនយោគបាយយុទ្ធសាស្រ្ត និងការតម្រង់ទិសច្បាស់លាស់សម្រាប់ការពង្រឹង និងជម្រុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែមុតស្រួចដើម្បីជាឧត្តមប្រយោគន៍សម្រាប់ប្រទេសជាតិ និងប្រជាជនយើង ជាពិសេសការចូលរួមចំណែកដ៏សំខាន់ក្នុងការបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *