សៀមរាប៖ នាព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២៤នេះនៅសហគមន៍អភិវឌ្ឍន៍សំបួរដែលស្ថិតនៅក្នុងភូមិវាលសង្កាត់សំបួរក្រុងសៀមរាប បានបើកកិច្ចប្រជុំសម្របសម្រួលនិងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ចព្រមទាំងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលដឹកកិច្ចប្រជុំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាបព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ភូមិ និងកងកម្លាំង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរចំនួន៧៥គ្រួសារចូលរួមផងដែរ ។ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថាការបើកកិច្ចប្រជុំនាពេលនេះគឺដើម្បីធ្វើការសម្របសម្រួលនិងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ចព្រមទាំងធ្វើការដោះស្រាយអំពីបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងសហគមន៍ ហើយការដោះស្រាយនោះគឺត្រូវឈរលើគោលការណ៍ត្រឹមត្រូវនៃសីលធម៌ ការគោរពគ្នា តម្លាភាព ស្មោះត្រង់ និងព្រមានពីចំកាត់ការសមស្របនិងយុត្តិធម៌ដែលនឹងត្រូវអនុវត្តសម្រាប់ជម្រើសចុងក្រោយផងដែរ។ ក្នុងនាមរដ្ឋបាលខេត្តលោក ចឹក គឹមជុន ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍សំបួរ ដែលបានចូលរួមសហការ ជាមួយរដ្ឋបាលខេត្ត ទោះបីមានបញ្ហាអ្វីកើតឡើងតិចតួចក្តី គឺបងប្អូនត្រូវរួបរួមសាមគ្គីគ្នា ធ្វើការដោះស្រាយ។ លោកមានជំនឿយ៉ាងមុត មាំថា ក្រោយពីបានរៀបចំ ទីលំនៅឋាន ជូនដល់បងប្អូន៧៥គ្រួសារនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ការតាំងលំនៅឋាន មិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់ បញ្ហាសំណង់បណ្ដោះអាសន្ន ក្នុងក្រុងរបស់យើង បន្តិចម្ដងៗផងដែរ។ លោក លោក អឹប អ៊ាន់ ប្រធានផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក៍បានមានប្រសាសន៍ឱ្យដឹង ថាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា តាមរយៈ គម្រោង លំនៅឋានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលតាំងទីលំនៅ បណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប និងបានការគាំទ្រមូលនិធិពីអង្គការលំនៅឋានមនុស្សជាតិ ដែលមានប្រភពជំនួយប្រទេសសឹង្ហបុរី គឺបានសាងសង់លំនៅឋានថ្មីដែល សាងសង់ជាផ្ទះភ្លោះ ទំហំសរុប៧ម៉ែត្រ x ៧.៥ម៉ែត្រ (ផ្ទះម្ខាងទំហំ៣.៥x ៧.៥)មានបង្គន់អនាម័យដោយចំណាយថវិកាចំនួន១៣.០០០ ដុល្លារក្នុងខ្នងផ្ទះភ្លោះនីមួយៗហើយដោយក្នុង១ខ្នងផ្ទះគឺសម្រាប់ប្រគល់ជូនចំនួន២គ្រួសារគឺបានធ្ចើការប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៧៥គ្រួសារ ដែលពួកគាត់ពីមុននៅក្នុងសង្កាត់គោកចក សង្កាត់ស្លក្រាមនិងសង្កាត់នគរធំ ក្រុងសៀមរាបដែលបាន រស់នៅលើចំណីផ្លូវ៣៨ខ្សែនិងមាន ទីលំនៅបណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋ ហើយអាជ្ញាធរខេត្តក៍បានធ្វើការសម្របសម្រួលដីធ្លីឱ្យពួកគាត់ មករស់នៅក្នុងទីតាំងនេះវិញ ។ នៅក្នុងនោះឱកាសនោះដែរក៍មានការបង្រៀនពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យពីសំណាក់មន្ត្រីនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះផងដែរ ៕
Related Posts
គណៈអភិបាលខេត្ត ជួបជាមួយបងប្អូន ប្រកបអាជីវកម្មរ៉ឺម៉ក់កង់បី , ផាស្អាប់ និង រថយន្តតាក់ស៊ីដឹកភ្ញៀវនៅខេត្តសៀមរាប
សៀមរាប៖ ក្រោយពីគណៈអភិបាលខេត្ត ដឹកនាំដោយលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពសង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការជួបពិភាក្សាជាមួយ ក្រុមហ៊ុនអាកាសយានដ្ឋាន អន្តរជាតិសៀមរាប.អង្គរ (AIAI) នៅព្រឹកថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២៤ រួចមក…
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូដល់សិស្សជាប់និទ្ទេស Aនៅខេត្តសៀមរាប
សៀមរាប៖ សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០២២.២០២៣ ទទួលបាន លទ្ធផលនិទ្ទេស A ចំនួន ១៨៨ នាក់ ស្រី ១០៣នាក់ នៅមណ្ឌលសៀមរាប ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត ម្នាក់ៗ ម៉ូតូ១គ្រឿង និង សាំង៥២លីត្រ មួកសុវត្ថិភាព១ ស្លាកលេខម៉ូតូ និង…
សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តធន់ធំ ដឹកលៀសរបស់មេឈ្មួញស្រី ខុសច្បាប់ជាង៣០ តោននៅក្បែរច្រមុះ សមត្ថកិច្ចជំនាញ
ខេត្តកំពង់ឆ្នាំង ៖ រថយន្តធុនធំ ១គ្រឿងដឹកជញ្ជូន លៀស) ជាង៣០តោន គ្មានលិខិតអនុញ្ញាតិ ត្រូវបានក្រុមការងារ ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប ធ្វើការបង្ក្រាបបាន ខណៈឈ្មួញស្រីជើងឆើតកំពុង បំរ៉ុងដឹកជញ្ជូនទៅលក់បន្តនៅប្រទេសវៀតណាម។ ការបង្ក្រាបនេះនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចតាមផ្លូវក្រាលគ្រោះក្រហមស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ…