ប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន១៥០គ្រួសារនៅក្នុងភូមិប្រវឹកពងឃុំសែបកំពង់ត្រឡាច បានទទួលអំណោយជាកញ្ចប់អាហារ ក្នុងពិធី ស្រាយបួស រ៉ាម៉ាឌន

ខេត្តកំពង់ឆ្នាំង៖ នៅក្នុងខេត្តកំពង់ឆ្នាំងបានធ្វើពិធីស្រាយបួសរ៉ាម៉ាឌននៅថ្ងៃទី១មេសា២០២៤មានជាអំណោយជាកញ្ចប់អាហារដែលសប្បុរសជននៃប្រទេសម៉ាឡេស៉ីតាមរយះសាខាសមាគមន៍ក្តីសង្ឃឹមនិងចាស់ជារាជនបទបានផ្តល់ជូនដល់បងប្អូនសាសនិច្ចខ្មែឥស្លាមចំនួន១៥០គ្រួសាក្នុងភូម៨ប្រវឹកពងឃុំសែបស្រុកកំពង់ត្រឡាច ។

ពិធីបានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ម៉ានណាវី សមាជិកព្រិទ្សភា លោក តាំសារឿន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងនិតិសម្បទា.លោកម៉ាត់ទាំ ប្រធានខាសមាគមន៍ ក្តីសង្ឃឹម.កុមានិងចាស់ជរាជនបទនិងអភិបាលរងស្រុកលោកមេឃុំសែបរួមនិងប្រជាពលរដ្ឋខ្មែរឥស្លាម ដែលធ្វើឡើងស្ថិតក្នុង.ភូមិប្រវឹកពង.ឃុំ សែបស្រុកកំពង់ត្រឡាច.ខេត្តកំពង់ឆ្នាំង ។

លោកជំទាវ.ម៉ានណាវី  សមាជិកព្រិទ្ធសភា បានពាំនាំការសាកសួសុខទុក្ខពីសម្តេចមហាបវធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាស្ថាបនិកសន្តិភាពបានធ្វើប្រទេសជាតិនិងសាសនាទាំងអស់រសនៅក្រោមម្លប់នៃសុខសន្តិភាពនិងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ គ្រាដែលបងប្អូនឥស្លាមនៅប្រទេសមួយកំនួនកំពង់រសនៅក្នុងភាពភ័ខ្លាចដោយភ្លើងសង្គ្រាមនិងខ្លះទៀតកំពង់រត់គេចចេញពីសង្គ្រាមស្វែងរកទីជំម្រកបណ្តាប្រទេសផ្សេងៗហើយបងប្អូនខ្មែរឥស្លាមយើងខិតខំទ្រាំទាំងអស់គ្នាគ្រាដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្វើអោយប៉ះពាល់ដល់ជីវភាពរសនៅប្រជាពលរដ្ឋទាំងអស់ផងដែរ ។

លោកជំទាវ ម៉ានណាវី បានអោយដឹងទៀតថាអំណោយដែលជាកញ្ចប់អាហារបាននាំយកមកចែកជូននៅពេលនេះវាជាអំណោយដែលបានមកពីសប្បរសជននៃប្រទេសម៉ាឡេស៊ី តាមរយ:លោក ម៉ាត់ទាំ ប្រធានសាខាសមាគមន៍ក្តីសង្ឃឹមកុមានិងចាស់ជរាជនបទហើយអំណោយដែលត្រូវបានចែកជូននៅពេលនេះរដូវស្រាយបួសអាម៉ាឌនពេលនេះរួមមាន អង្ក៥គីឡូ.មី៥កញ្ចប់.ប្រេងឆាមួយដប.ទឹកក្រូចមួយដបនិងស្កសរមួយគីឡូផងដែរ ។

ចុងក្រោយលោកជំទាវបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់លោកម៉ាត់ទាំ ប្រធានសាខាសមាគមន៍ក្តីសង្ឃឹមកុមានិងចាស់ជរាជនបទដែលលោកតែងតែបានស្វះស្វែងគៀងគរកសប្បរសជននៅតាមបណ្តាប្រទេសផ្សេងៗដើម្បីរកជំនួយក្នុងទឹកចិត្តសប្បុរសធម៍ពិសេសប្រទេសប្រទេសម៉ាឡេស៉ីនិងបណ្តាប្រទេសផ្សេងៗទៀត ។

នៅពេលបញ្ចប់ពិធីបានធ្វើការចែកជូនដោយផ្ទាល់ដៃនៅអំណោយដែលកញ្ចប់អាហារស្រាយបួសរាម៉ាឌនជូនដល់បងប្អូនខ្មែរឥស្លាមទាំង១៥០គ្រួសារផងដែរ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *