អាគារសិក្សាឈើចាស់មួយខ្នងត្រូវខ្យល់កន្ត្រាក់ ធ្វើអោយដួលរលំនៅក្នុងវិទ្យាល័យព្រះ បាទសុរាម្រិត ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង÷ អាគារសិក្សាសង់អំពីឈើចាស់ទ្រុតទ្រោមដែលមានអាយុជាង ៣០ ឆ្នាំមួយខ្នងបានរលំដួលខ្ទេចខ្ទី ដោយសារភ្លៀងខ្យល់កន្ត្រាក់។

ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង ៤និង៣០ នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិត ស្ថិត នៅក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកគ្រូវិទ្យាល័យព្រះបាទសុរាម្រិត បានឲ្យដឹងថា អាគារសិក្សានេះបានសាងសង់ឡើង នៅអំឡុងឆ្នាំ២០៨៧ ហើយក្នុងករ ណីខ្យល់កន្ត្រាក់បណ្ដាលឱ្យដួលរលំអាគារខាងលើនេះ តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ។

លោកគ្រូនៅក្នុងវិទ្យាល័យសុរាម្រិតបានបន្តឲ្យដឹងថាអាគារសិក្សាឈើមួយខ្នងបួនបន្ទប់នេះ គណៈកម្មការគ្រប់គ្រងវិទ្យាល័យ ធ្លាប់បានប្រជុំវាយតម្លៃថា ចាស់ទ្រុឌ ទ្រោមមានអាយុកាលជាង៣០ឆ្នាំហើយ ដែលមិនអាចឲ្យសិស្សចូលរៀនបានឡើយ ហើយក៏បានព័ទ្ធខ្សែនិងដាក់បំរាមមិនឲ្យសិស្សចេញចូល ក្នុងអាគារនេះផងដែរ។

ហើយក៏បានសុំគោលការទៅការិយាល័យ អប់រំក្រុង មន្ទីរអប់រំខេត្ត ដើម្បីរុះរើចេញផងដែរ ដែលខាងមន្ទីរក៏បានបញ្ជូនក្រុមការងារបច្ចេកទេស មកពិនិត្យនិងវាយតម្លៃផងដែរ នៅតែថ្ងៃកំណត់រុះរើចេញតែប៉ុណ្ណោះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *