សៀមរាប៖ នាល្ងាចថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៤នេះថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំពិធីស្រាយបួសខែរ៉ម៉ាឌនប្រចាំឆ្នាំ២០២៤ដែលរៀបចំធ្វើនៅក្នុងភោជនីយដ្ឋានខ្មែរឥស្លាមស្ថិតនៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាបដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈអ៊ីមាំខេត្ត ក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាប រួមនិងបងប្អូនសាសនិកឥស្លាមដែលជាចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលបានមកពីបណ្តាវិហ៊ារស៊ូរ៉ាវនានាក្នុងខេត្តសៀមរាបចំនួនប្រមាណជិត២០០នាក់ ។ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានមានប្រសាសន៍ថា ការរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៤នាពេលនេះគឺដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ដោយទឹកចិត្តស្រលាញ់រាប់អាននិងការសាមគ្គីភាពរវាងថ្នាក់ដឹកនាំ ជាមួយបងប្អូនសាសនិកខ្មែរឥស្លាមនៅតាមសហគមន៍សាសនិកឥស្លាមដោយបានសប្បាយរីករាយធ្វើដំណើរមកពីទីឆ្ងាយៗតាមស្រុកដោយមិនខ្លាចនឿយហត់ព្រោះតែចង់បង្ហាញពីភក្តីភាពនិងការគោរពស្រឡាញ់រាប់អាន ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍លើកឡើងថា “ទោះបីរាជរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែបងប្អូនសាសនិកឥស្លាម ទាំងក្នុងនិងក្រៅប្រទេស តែងតែចងចាំជានិច្ច និងមិនអាចបំភ្លេចបាន នូវគុណបំណាច់មិនអាចកាត់ថ្លៃបាន វីរភាពដ៏អង់អាចក្លាហាន ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិ ចេញពីបាតដៃទទេ គំនរផេះផង់ដោយសារ សង្គ្រាមរាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជឿនលឿន លើគ្រប់វិស័យ ជាពិសេស បានផ្តល់ ជូនបងប្អូនសាសនិកឥស្លាម នូវសិទ្ធិសេរីភាពពេញទី ខាងជំនឿសាសនា និងគោលនយោបាយជាច្រើនឥតគណនា ដែលនាំឱ្យសហគមន៍ខ្មែរឥស្លាម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ផងដែរ ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បញ្ជាក់ថា ខែរ៉ម៉ាឌន សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាមនៅលើសកលលោក កំពុងបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់នៅលើសកលលោក។ សម្រាប់ប្រទេសកម្ពុជាក្នុងរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែក៏មិនបានហាមឃាត់លើសេរីភាពនៃជំនឿ និងការគោរពប្រណិបត្តិសាសនានោះផងដែរ៕
Related Posts
សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើនៅវិទ្យាល័យពោធិ៍សាត់។ លោក ផាន់ វណ្ណសិទ្ធ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ និងលោកគី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀប ចំការបោះឆ្នោតខេត្ត បានជម្រាបជូនអំពីការងារសំខាន់ៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសម្រេចបាន…
សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាំយកថវិកា ប្រគល់ជូន មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងជាស្ថាបនិកនៃ (កម្មវិធីការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៍ រវាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ) រួមទាំងសប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធី បាននាំយកថវិកាសរុបចំនួន ២៥ពាន់ដុល្លា និង១០លានរៀលព្រមទាំងសាប៊ូលាងដៃ ២០កេស ស្មើ…
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥ គ្រួសារនៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តំពង់ឆ្នាំងបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល និង ឯកឧត្តម គុយ សុផល
កំពង់ឆ្នាំង៖ ឯកឧត្តម អ៊ិន រដ្ឋាសេរី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តម ស៊ុន គាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងលោក សរ លាង ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំអូរឫស្សីព្រមទាំងសហការី និង លោកស្រី ផន ផាវី ក្រុមការងារថ្នាក់ស្រុក…