គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបើកកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់សេវា.មេការសេវាកំសាន្តនិងអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប

សៀមរាប៖ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដសបានបើកកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់សេវាមេការសេវាកំសាន្តនិងអង្គភាពពាក់ព័ន្ធក្រោមប្រធានបទ “ កិច្ចសហការនិងការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប ” ដែលដឹកនាំកិច្ចប្រជុំដោយលោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងក្រោមវត្តមានការចូលរួមបើកអង្គប្រជុំតាមរយៈវីដេអូហ្សូម ពីសំណាក់ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប។ លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា ការបើកកិច្ច នាពេលនេះគឺមានគោលបំណង បង្កើនទំនាក់ទំនង និងកិច្ចសហការល្អម្ចាស់សេវា មេការសេវាកំសាន្តក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើក្រុមគោលដៅប្រឈមមុខខ្ពស់. ផ្តល់ការលើកទឹកចិត្ត និងគាំទ្រ ដល់ម្ចាស់សេវា មេការសេវាកំសាន្តក្នុងការចូលរួមការឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ ផ្តល់នូវការយល់ដឹងអំពីចំណេះដឹងនិងមេរោគអេដស៍ និងកាមរោគ ដល់ម្ចាស់សេវា មេការសេវាកំសាន្តដើម្បីអប់រំផ្សព្វផ្សាយបន្ត សម្របសម្រួលដោះស្រាយឧបសគ្គបញ្ហាផ្សេងៗអំពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ជំងឺអេដ លើកក្រុមគោលដៅប្រឈមមុខខ្ពស់ផងដែរ។ មានប្រសាន៍បើកកិច្ចប្រជុំតាមរយៈវីដេអូហ្សូម លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប បានថ្លែងថាខេត្តសៀមរាបគឺជាគោលដៅដ៍ចម្បងបំផុតដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងនិងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិពីទីផ្សារសំខាន់ៗ។ លោកបានបន្តទៀតថា កិច្ចប្រជុំនាពេលនេះ នឹងផ្ដល់នូវការយល់ដឹងអំពីចំណេះដឹងមេរោគអេដស៍ និងកាមរោគ ដល់ម្ចាស់សេវា និងមេការសេវាកំសាន្ដ ដើម្បីអប់រំ ផ្សព្វផ្សាយបន្ដដល់អ្នកពាក់ព័ន្ធ ។ ជាមួយគ្នានោះដែរ លោក ពិន ប្រាកដ ក៍បានអំពាវនាវ ដល់មន្ទីរសុខា ភិបាលខេត្ត អង្គការដៃគូទាំងអស់ជាពិសេស ម្ចាស់ និងមេការសេវាកំសាន្ដក្នុងខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមដោះស្រាយឧបសគ្គ បញ្ហាផ្សេងៗ អំពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើក្រុមគោលដៅប្រឈមមុខខ្ពស់ ផងដែរ។ នៅក្នុងកិច្ចនោះក៍មានបទបង្ហាញ អំពីស្ថានភាពរាលដាលមេរោគអេដស៍ក្នុងពិភពលោក ក្នុងប្រទេសកម្ពុជា និងក្នុងខេត្តសៀមរាប ព្រមទាងមានការធ្វើវេទិកាពិភាក្សាអំពីកិច្ចសហការនិងចូលរួមពីម្ចាស់សេវា មេការសេវាកំសាន្តនិងផ្នែកពាក់ព័ន្ធក្នុងការចូលរួមឆ្លើយតបជំងឺអេដស៍ និងផ្តលឱកាសឱ្យក្រុមគោលដៅចូលរួមទទួលអប់រំ តេសឈាម និងទទួលសេវាបង្ការថែទាំជំងឺអេដស៍កាមរោគផងដែរ ។
យោងតាមរបាយការណ៍នៅក្នងបទបង្ហាញរបស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបបានអោយដឹងថា ស្ថិតិអ្នកផ្ទុកមេរោគអេដស៍នៅលើពិភពលោកក្នុងឆ្នាំ២០២២គឺមានចំនួន៣៤លាននាក់ ខណៈមាន១.៣លាននាក់បានឆ្លងមេរោគអេដស៍ថ្មីក្នុងឆ្នាំ២០២២.ស្លាប់មានចំនួន ៦៣០.០០០នាក់ និង ចំនួន២៩.៨លាននាក់បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ឆ្នាំ២០២២ . មានចំនួន៨៥.៦លាន នាក់គឺជាចំនួនមនុស្សដែលបានឆ្លងមេរោគអេដស៍ចាប់តាំងពីមានការផ្ទុះឆ្លងរាលដាលមេរោគអេដស៍ចាប់តាំងពីដំបូងព្រមទាំងមាន ៤០.៤ លាននាក់ គឺចំនួនមនុស្សដែលបានស្លាប់ដោយសារមេរោគអេដស៍ចាប់តាំងពីមានការផ្ទុះឆ្លងរាលដាលមេរោគអេដស៍ចាប់តាំងពីដំបូងមក។ ចំណែកនៅក្នុងប្រទេសកម្ពុជាស្ថិតិក្នុងឆ្នាំ២០២២ចំនួនអ្នកផ្ទុកមេរោគអេដស៍មានចំនួន ៧៦.០០០នាក់ ដោយក្នុងនោះមនុស្សពេញវ័យ ចំនួន៧៤.០០០នាក់ ស្រ្តីចំនួន៣៦.០០០នាក និង កុមារចំនួន២.០០០នាក់ ។ ការឆ្លងថ្មីមេរោគអេដស៍ចំនួន១.៤០០នាក់ (មនុស្សពេញវ័យ១.៣០០នាក់ និងកុមារ ១០០នាក់) ចំពោះប្រទេសកម្ពុជាការឆ្លងមេរោគអេដស៍ថ្មីគឺមានការឆ្លងចំនួន៤នាក់ជារៀងរាល់ថ្ងៃ។

ពិធីនេះប្រារពនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣នេះ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *