ក្មេងប្រុសស្រី៣នាក់ ចុះលេងទឹកត្រពាំង បណ្តាលអោយលង់ស្លាប់

តាកែវ : ក្មេងប្រុសស្រីចំនួន៣នាក់ លង់ទឹកត្រពាំងស្លាប់បង្កអោយមាន ការភ្ញាក់ផ្អើលកាលពី២៧ខែធ្នូ ឆ្នាំ ២០២៣ នៅវេលាម៉ោង១៦និង៣០ នាទី នៅភូមិខ្វាវ ឃុំខ្វាវស្រុកសំរោង ខេត្តតាកែវ ។ ក្មេងរងគ្រោះទាំង៣នាក់ រួមមាន ទីមួយឈ្មោះ ឆេង ទេពី ភេទស្រីអាយុ០៣ ឆ្នាំ ទីពីរឈ្មោះ ថា លីយ៉ា ភេទស្រី អាយុ០៤ឆ្នាំ និងទីបីឈ្មោះ ម៉ៅ វណ្ណដា ភេទប្រុស អាយុ០៣ឆ្នាំ ជនរងគ្រោះទាំងបីនាក់ខាងលេី រស់នៅភូមិខ្វាវ ឃុំខ្វា វ ស្រុកសំរោង ខេត្តតាកែវ ។
មូលហេតុ : ជនរងគ្រោះទាំងបីនាក់ខាងលេី បានដើរទៅលេងក្នុងទឹកត្រពាំង ខាងក្រោយផ្ទះក៏បណ្ដាលអោយលង់ទឹកស្លាប់។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្វាវ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យឃុំ លោកមេភូមិ ខ្វាវ ចុះទៅកន្លែងកើតហេតុ និងបានបង្កើតជាគណៈកម្មការពិនិត្យសាកសព រួចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយលង់ទឹកពិតប្រាកដមែន រីឯសាកសពកម្លាំងយើងប្រគល់អោយ ទៅក្រុមគ្រួសារដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *