អភិបាលខេត្តកំពង់ឆ្នាំង ធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ២៦.ស.ជ.ណ. របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ស្រុកកំពង់លែងធ្លាប់អាស្រ័យផល នៅលើដីតំបន់៣ ធ្វើស្រែបណ្ដោះអាសន្ន

កំពង់ឆ្នាំង៖ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចម្រុះរបស់ខេត្តធ្វើការផ្សព្វផ្សាយ.ស.ជ.ណ.លេខខ២៦ ចុះថ្ងៃទី ៥ខែមករាឆ្នាំ២០២៤របស់ស្ដីការគណៈ រដ្ឋមន្ត្រី (ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ) ដែលបានអនុញ្ញាតឲ្យប្រជាពល រដ្ឋនៅក្នុងស្រុកកំពង់លែងដែលធ្លាប់អាស្រ័ យផលនៅលើដីតំបន់៣ នៃបឹងទន្លេ សាប ធ្វើស្រែជាបណ្ដោះអាសន្នបានមួយរដូវទៀត ។

ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ បានលើកឡើក ថា ខ្លឹមសារនៅក្នុង.ស.ជ.ណ.ចំណុច១បានបញ្ជាក់ថា អនុញ្ញាតឲ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់និងអាស្រ័យផលក្នុងតំបន់ ៣នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកកំពង់លែងដោយបានប្រើប្រាស់និងអាស្រ័យផលបណ្ដោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូឆ្នាំ ២០២៣ដល់ ខែកក្កដាឆ្នាំ២០២៤ដោយតម្រូវឲ្យធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរឃុំស្រុកខេត្ត។

ក្នុងនោះចំណុច២ បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងដែនដីនគ ររូបនីយកម្មនិងសំណង់ ចុះត្រួតពិនិត្យវាយតម្លៃអំពីស្ថានភាពនៃកិរិយាកាន់កាប់ដីនិងអាស្រ័យនៅក្នុងតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្នើសុំសម្រួលព្រំបន់៣ ឆ្លើយតបតម្រូវការចាំបាច់ចំពោះ មុខ និងដំណើរការវិវត្តន៍របស់សង្គមជាតុ ។
នៅចំណុច៣ គណៈបញ្ជាការឯកភាពខេត្តក្នុងនោះគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវបន្តប្រើប្រាស់កម្លាំងសរុបតាមការចាំបាច់ ដោយមានកិច្ចសហការពីគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ព្រៃលិចទឹកនៃតំបន់ទន្លេសាទ។

សូមបញ្ជាក់ផងដែរថា ក្នុងការផ្សព្វផ្សាយ សេចក្តីជូនដំណឹងលេច២៦.ស.ជ.ណ.ខាងលើនេះធ្វើឡើងនៅក្នុងសាលាស្រុកកំពង់លែងដែលមានប្រជាពលរដ្ឋមកពីតាមបណ្ដាឃុំមួយចំនួនប្រមាណជាង ១០០នាក់ នៅក្នុងស្រុកកំពង់លែងបានចូលរួមស្តាប់ផងដែរ។

លករោយព៏បានស្តាប់រួចមកតំណាងប្រជាពល រដ្ឋ៣នាក់ បានឡើងថ្លែងអំណរគុណយ៉ា ងជាជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន សម្ដេចមហាបវធិបតីហ៊ុនម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នជាតិគ្រប់ជាន់ ថ្នាក់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានជួយសម្រួលឲ្យពួកគាត់បានធ្វើស្រែនៅលើដីតំបន់៣ ដែលពួកគាត់ធ្លាប់អាស្រ័យ ផលបណ្ដោះអាសន្នមួយរដូវបន្តទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *