តំណាងលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្ត នគរបាលជាតិខេត្តតាកែវ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្ដិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ឈិន គុយ ព្រមទាំងប្រគល់ថវិកាសមាគមមិត្តចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល)

តាកែវ: នៅរសៀលថ្ងៃពុធទី២៧ ខែធ្នូ ឆ្នាំ២០២៣  លោក ឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្ដិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ឈិន គុយ ព្រមទាំងប្រគល់ថវិកាសមាគមមិត្តចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) ថវិកាផ្ទាល់ខ្លួនរបស់លោក ឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តចំនួន៥០០.០០០៛(ហាសិបមុឺនរៀល) និងថវិកាមិត្តរួមការងារក្នុងអង្គភាព វរសេនាតូចការពារព្រំដែនគោកលេខ៦០៣ ចំនួន១.០០០.០០០៛(មួយលានរៀល) ជូនដល់លោកស្រី នូវ ភឿង ត្រូវជាភរិយាសពលោកវរសេនីយ៍ត្រី ឈិន គុយ មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយរោគាពាធ ស្ថិតភូមិរូង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។
      ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *