បណ្តោយកូនអោយលេងនៅ លើផ្លូវសាធារណៈត្រូវម៉ូតូបុកស្លាប់ភ្លាមៗ

តាកែវ៖ ក្មេងស្រីអាយុ២ខួបម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារម៉ូតូបុកយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨ និង ២០ នាទីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវបេតុង ស្ថិតនៅក្នុងភូមិក្រាំងពោធិ៍ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ រវាង អ្នកថ្មើរជើង និង ម៉ូតូ ទិសដៅខ្វែងគ្នា ពីលិច ទៅ កើត។

កុមារីរងគ្រោះឈ្មោះ ឃឹម សៀវឈឺង ភេទស្រី អាយុ ២ ឆ្នាំ មានទីលំនៅភូមិក្រាំងពោធិ៍ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ។

ចំណែកម៉ូតូម៉ាកហុងដា XR ដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ ។

មូលហេតុ : ដោយសារអាណាព្យាបាលក្មេងខ្វះការប្រុងប្រយ័ត្នបណ្តោយកូនដើរលេងលើផ្លូវសាធារណៈ គាប់ជួនពេលនោះក៏មានម៉ូតូបើកមកពីទិសខាងជើងទៅមានល្បឿនលឿន គេចមិនផុតក៏បុកតែម្ដងទៅ ។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ករណីខាងលើនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងបំពេញបែបបទបន្តតាមនីតិវិធី។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *