បញ្ជាការដ្ឋានកាំភ្លើងធំ បើកការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូ និង អគារសម្ភារៈជាអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

កំពង់ឆ្នាំង៖ ថ្ងៃទី៤ធ្នូ២០២៣នេះផ្លូវក្រាលកៅស៊ូមានប្រវែងជាង ២០០០ ម៉ែត្រ និង អគារសម្ភារៈ១ខ្នងជាអំណោយរបស់សម្តេមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព លោកជំទាវ កែ ចន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងកាំភ្លើងធំ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយនិពលទាហានកងកម្លាំងអង្គភាពកាំភ្លើងធំ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងកាំភ្លើងធំ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា កន្លងមកនេះ តាមរយះសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា តែងតែបានផ្តល់ជូន សំណង់ អគារនៅបញ្ជាការរដ្ឋានកាំភ្លើងធំកងទព័ជើងគោករួមមានទើបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ កងទព័ជើងគោក មានអគារទីបញ្ជាការកំពស់២ជាន់ចំនួន១ខ្នង អគារស្នាក់នៅ នាយទាហានកម្ពស់២ជាន់១ខ្នងកំពង់សាងសង់ អគារស្នាក់នៅរបស់កងទព័ចំនួន២ខ្នង ឃ្លាំងដាក់សម្ភារៈចំនួន១ខ្នង និងផ្លូវគ្រួសក្រហមប្រវែង៥២៤០ម៉ែត្រ អណ្តូងទឹកចំនួន១ ។

ដោយឡែកនៅថ្ងៃនេះ គឺជាចំណងដៃថ្មីដ៏ថ្លៃថ្លារមិនអាចកាត់ថ្លៃបានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងបញ្ជាការដ្ឋាន កាំភ្លើងធំ កងទ័ពជើងគោក នៃកងយោធិពលខេមរភូមិន្ទ តាមរយៈឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែ២៣៤០ម៉ែត្រ និង អគារដាក់សំភារៈមួយខ្នងផងដែរ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់ និងសមិទ្ធផលដែលកើតមាននៅពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម គ្មានសន្តិភាពនោះ យើងមិនមានឱកាសអាចកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនដូចបច្ចុប្បន្ននេះបានឡើយ។

ក្រោមម្លប់ នៃសុខសន្តិភាពដ៏ពេញលេញ កម្ពុជាអាចធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បានយ៉ាងឆាប់រហ័ស ។ជានិច្ចជាកាលសម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែបានគិតគូនាយនិងពលទាហានជាប្រចាំ និងតែងបានចូលរួមដោះស្រាយការលំបាកនានាគ្រប់បែបយ៉ាង របស់កងកម្លាំង និង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់អង្គភាពបញ្ជាការដ្ឋានឱ្យសាកសមជាកងកម្លាំងរបស់ជាតិផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងនាំមកឱ្យប្រជាពលរដ្ឋកម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺ ពាសពេញសាកលលោក ជាពិសេស យុទ្ធសាស្រ្តការដឹកនាំ ដែលទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់ទាំងទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីតម្លៃដ៏មហាសាលនៃសន្តិភាព ព្រមទាំងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *