ណែម លីហ័រ ទទួលបាននិទ្ទេស A មានជីវភាពខ្វះខាតយ៉ាងខ្លាំង

សៀមរាប៖ ឯកឧត្តម ឌឿន សារឿន បានប្រកាសថា៖ ដើម្បីចូលរួមលើកទឹកចិត្ត ដល់យុវជន ណែម លីហ័រ រស់នៅភូមិព្នៅលិចឃុំព្រៃចារស្រុកជើងព្រៃខេត្តកំពង់ចាម ប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេស A ហើយមានជីវភាពខ្វះខាតយ៉ាងខ្លាំង!
សូមបងប្អូនសប្បុរសជន មេត្តាជួយឧបត្ថម្ភ ដល់ប្អូនស្រី ណែម លីហ័រ ដើម្បីមានលទ្ធភាពរៀនបន្ត នៅថ្នាក់សកលវិទ្យាល័យ។
ស្របពេលនោះដែរ លោក គង់ ប៊ីប ទីប្រឹក្សានិងជំនួយការអម ក្រសួង ការពារជាតិ ឋានៈស្មើអគ្គនាយករង  និងជាថៅកែអចលនៈទ្រព្យវិឡា ផ្ទះ ដីឡូតិ៍ បានចូលរួមថវិការចំនួន 50$ ដល់ប្អូនស្រី ណែម លីហ័រ សូមគោរពជូនពរលោកពូនិងក្រុមគ្រួសារ មានសុខភាពល្អ សុភមង្គល សំណាងល្អជោគជ័យគ្រប់ភារកិច្ចកាន់តែជោគជ័យជារាងរហូត ។
បញ្ជាក់នៅថ្ងៃទី08/12/2023 ខ្ញុំ(ឌឿន សារឿន)នាំយកថវិកា ប្រគល់ជូនប្អូនស្រី ណែម លីហ័រ បងប្អូនអាចចូលរួមជាមួយយើងខ្ញុំ (ឃើញប្អូនមានសមត្តភាព ចង់លើកទឹកចិត្តគាត់ចូលរួមតាមសន្ធារៀងខ្លួន) អាចទាក់ទងមកខ្ញុំបាន មកផ្ទាល់ក៏បាន ចូលរួមប្រគល់ជាមួយខ្ញុំទាំងអស់គ្នា 089249269។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *