ខេត្តសៀមរាបប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ០២ ធ្នូ ១៩៧៨ -០២ ធ្នូ ២០២៣

សៀមរាប៖ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ – ០២ ធ្នូ ២០២៣) ដែល មានឈ្មោះដើមថា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯក ឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងតំណាងរាស្ត្រ និងជាអនុប្រធានគណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ជាអនុ ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តសៀមរាប ព្រមទាំងមានអ្នកចូលរួម មកពី ស្ថាប័នជាតិ មន្ទីរ អង្គភាព អង្គការ សមាគម និងប្រជាពលរដ្ឋជុំវិញខេត្តនិងសិស្សានុសិស្សចូលរួម សរុបប្រមាណជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២នេះ នៅខេត្តសៀមរាប។ នៅក្នុងសុន្ទរកថារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុ ជា ដែលអាន ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ បានបញ្ជាក់ថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាថ្ងៃ គម្រប់ខួបលើកទី៤៥ (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) ហើយទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុ ជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃប្រវត្តិសាស្ត្រ ដែល កម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរធ្វើចលនាតស៊ូ ក្នុងកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរធ្វើចលនាតស៊ូ ក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយនិងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ប៉ុលពត។ក្នុងសុន្ទរកថា
របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ទៀតថា ទិវានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្តើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និង
ប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារកសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាលធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ ក៏បានមានប្រសាសន៍រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃការបង្កើតថ្ងៃ២ធ្នូ បើសិនគ្មានថ្ងៃ២ធ្នូ ទេ ក៏គ្មានថ្ងៃ៧មករានោះដែរ ថ្ងៃ២ធ្នូ និង ៧មករា គឺជាមូលដ្ឋានគ្រឹះដែលនាំឱ្យប្រទេសកម្ពុជាចាកចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយអាចឱ្យយើងរួមគ្នាកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍមាន សុខសន្តិភាពរហូតមកដល់ថ្ងៃនេះ ។ នៅក្នុងឱកាសនោះផងដែរឯកឧត្តម អ្នកឧកញ៉ា សៀងណាំ ក៏បានមានប្រសាសន៍ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងមន្ត្រីរាជការទាំងអស់ ត្រូវចងចាំជានិច្ចស្មារតី២ធ្នូ ដែលជាកំលាំងសាមគ្គីជាតិយ៉ាងធំក្នុងការរំដោះប្រទេសជាតិពីរបបខ្មែរក្រហម ។ ហើយទាំងអស់នេះគឺ I ជាមូលដ្ឋានមេរៀនប្រវត្តិសាស្ត្រមួយ សម្រាប់យើងក្នុងការដឹកនាំប្រទេសជាតិ និងការពារសុខសន្តិភាព ដែលកម្ពុជាយើងមាន ។ ហើយប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែយល់ច្បាស់ថាបើគ្មានថ្ងៃ២ធ្នូ និងថ្ងៃជ័យជំ នះ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ (នេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ )ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *