បុរសម្នាក់ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង

សៀមរាប ÷ បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ករណីនេះកើតឡើង ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥,៣០នាទី រសៀល នៅរោង សិប្បកម្មឈើកែឆ្នៃខាងក្រោយផ្ទះខ្លួនឯង។ ជនរងគ្រោះឈ្មោះ ធឹប ធឿន ភេទប្រុស អាយុ ៥៦ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាបហើយ ក៏ជាកន្លែងកើតហេតុផងដែរ។ បើតាមសម្តីរបស់អ្នកជិតខាងនៃសពបានប្រាប់អ្នកសារព័ត៌មានថាបុរសខាងលើនេះមានជំងឺសរសៃប្រសាទ ធ្លាប់ចង់កសម្លាប់ខ្លួនម្ដងហើយប៉ុន្តែបានកូនជួយសង្គ្រោះទាន់ទើបមិនបានសម្រេច។ ជាអកុសលនៅថ្ងៃកើតហេតុ គាត់បានប្រាប់ប្រពន្ធ កូនថាកង្ហារ ខូច ប្រពន្ធស្មានថាគាត់ទៅធ្វើកង្ហារទើបមិនបានទៅតាមមើលលុះបាត់គាត់យូរក៏ទៅមើលស្រាប់តែឃើញគាត់ចងកសម្លាប់ខ្លួនស្លាប់បាត់។
      លោក វិរះ សេនីត្រីយ៍ ហេង លាន មេប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំគោកធ្លកលើបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាក្រោយពីធ្វើកុសលវិច្ច័យសាកសពដោយមន្ត្រីប៉ូលិសជំនាញរួចលោកអះអាងថាជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងមែន។
           បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រពន្ធ កូន ចៅ ញាតិមិត្តយកទៅធ្វើបុណ្យតាមប្រពៃណី។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *