សមត្ថកិច្ចខណ្ឌខណ្ឌរដ្ឋជលផលកំពង់ឆ្នាំង ចុះបង្ក្រាបទបល្មើសនេសាទដោយមិនដកដៃ ឃាត់កូនលៀសល្អិតៗចំនួន២០០បាវ និងបានរុះរើស្បៃមុងកាប់ដុតបំផ្លាញចោល

កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌខណ្ឌរដ្ឋជលផលកំពង់ឆ្នាំងនៅតែសហការបន្តចុះបង្ក្រាបទបល្មើសនេសាទដោយមិនដកដៃក្នុងនោះបានឃាត់កូនលៀសល្អិតៗចំនួន២០០បាវដែលក្រុមឈ្មួញដឹកយកមកលាក់ទុកបំរុងនិងដឹកចេញនិងបានរុះរើស្បៃមុងជាច្រើនកន្លែងធ្វើការកាប់ដុតបំផ្លាញ ចោលនិងបានចាក់លែងកូនត្រីចម្រុះជាង១០០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ ។

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានប្រាប់អោយដឹងថាកម្លាំងបានបែងចែកជា៣ក្រុមដោយក្នុងនោះក្រុមទី១.កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទរួមសង្កាត់រដ្ឋបាលជលផលជលគីរីដោយបាន សហការណ៍ជាមួយសហគមន៍នេសាទ៣ដឹកនាំដោយលោក ខៀវ សុផានរិទ្ធ នាយរងផ្នែកស្តីទីរដ្ឋបាលជលផលកំពង់ប្រាសាទ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅចំណុច ព្រែកភ្លង ភូមិ ភ្លង ឃុំ ពាមឆ្កោក និង ចំណុច បាញ់លះ ភូមិ គៀនតាម៉ា ឃុំ កំពង់អុស ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង ក្នុងនោះ ក្រុម​ការងារចំរុះបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។

ក្រុមទី២៖សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទរួមសង្កាត់រដ្ឋបាលជលផលជលគីរី សហការណ៍ជាមួយសហគមន៍នេសាទ ដឹកនាំដោយលោក នួន ឬទ្ធី នាយរងផ្នែករដ្ឋបាលជលផល បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងរាំងភ្ជិតព្រែក នៅចំណុច ព្រែក រំលិច ភូមិ កន្លែងភេ ឃុំ គោកបន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារ បានរុះរើនិងបំផ្លាញចោលវត្ថុតាងស្បៃមុងនិងលបលូចោលនៅនឹងកន្លែង។

ក្រុមទី៣៖ដឹកនាំដោយលោក លី ឡា នាយខណ្ឌ កម្លាំង១៨នាក់ និងមធ្យោបាយបាឡាស្មាច់៥គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅចំនណុចជំទាវមាស បឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា និងចំណុចព្រែកប្រចាន់ ភូមិកោះធំ  ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារបានរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើសដែលជាលទ្ធផលរួមមានចំនួន ៥ករណីមានរបាំងសាច់អួនចំនួន១ករណី ស្មើនឹង ៣កន្លែង ប្រវែង ៣០០ម លូចំនួន ៤គ្រឿង បង្គោលចំនួន ១៣០  ដើម និងបានចាក់លែងកូនត្រីចំរុះចំនួន ២៥គគ្រ ចូលដែននេសាទវិញ។

ក្នុងនោះបានធ្វើការរុះរបាំងភ្ជិតព្រែក១ករណី ស្មើនឹង ៣ កន្លែង ប្រវែង៥០ម៉ែត្រ លូស្បៃមុងចំនួន ៣ គ្រឿង បង្គោល ចំនួន ៣៥ ដើម និងត្រីចម្រុះចំនួន ៤០ គគ្រ ចាក់លែងក្នុងដែននេសាទវិញ របាំងស្បៃមុង២ករណី ស្មើនឹង ១៦ កន្លែង ប្រវែង ៥០០ ម៉ែត្រ លូស្បៃមុង ចំនួន ១៦ គ្រឿង បង្គោលចំនួន ៣៩០ ដើម និងធ្វើការចាក់លែងកូនត្រីចម្រុះ ៧០ដោយសរុប ទាំង៣កន្លែងចំនួន ១៣៥ គគ្រ ចាក់លែងចូលបឹងធម្មជាតិវិញ។

ក្នុងនោះក្រុមទី៣៖សមត្ថកិច្ចជលផល រួមមាន អធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប  ផ្នែកជលផលផ្សារឆ្នាំង សង្កាត់ជលផលបរិបូណ៍ ដឹកនាំដោយលោកនាយរងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប បានទទួលបានព័ត៌ថាមានករណីដឹកជញ្ជូនលៀស ខុសច្បាប់យកមកលាក់ទុកនៅចំណុច ទួលខ្ពស់ ភូមិថ្មី ឃុំ  មេលំ ស្រុក បរិបូណ៍  ក្នុងនោះសមត្ថកិច្ចបានចុះប្រតិបត្តិការ ប្រទះឃេីញ លៀសបានច្រកការ៉ុងគរទុកចោល នៅម្ខាងផ្លូវជាតិតាមការពិនិត្យបានរាប់ឃេីញមានប្រមាណ ២០០ ការ៉ុង  ជាប្រភេទកូនលៀសល្អិតជាវត្ថុតាងនៃបទល្មេីសស្តីពីជលផល ក្នុងនោះសមត្ថកិច្ចបានពិនិត្យនិងរងចាំមេីលម្ចាស់ចេញមកទទួលខុសត្រូវ តែពុំឃេីញមានអ្នកមកអះអាងនិងទទួលខុសត្រូវលេីវត្ថុតាង.កូនលៀសនោះឡើយ។

ក្នុងនោះសមត្ថកិច្ចបានសម្រេចធ្វើការវះបំផ្លាញចោល នៅនឹងកន្លែង តែម្តង ដោយក្នុងនោះកូនលៀសបានច្រកគរទុកចោលមិនមាននណាចេញមុខមកអះអាងថាជាម្ចាស់ដេីម្បីសមត្ថកិច្ចបានអនុវត្តនិតិវិធីនិងរងចាំច្រេីនម៉ោង ពេក ហេីយកូនលៀស បានងាប់អស់ហើយចម្ងាយពីទីតាំងគរលៀសចោលមានចម្ងាយឆ្ងាយប្រមាណ ២០ គម ពីទន្លេមកដល់ថ្នល់ជាតិ ធ្វេីអោយមានឧបសគ្គដល់សមត្ថកិច្ចយេីងក្នុងការដឹកជញ្ជូនលៀសយកទៅចាក់ចោលក្នុងទន្លេវិញ ។

សមត្ថកិច្ចជួលរថយន្តឈ្នួលដឹកយកទៅទំលាក់ចោលនៅទន្លេគេពុំហ៊ានដឹកដោយសំអាងខ្លាចកេីតឡេីងនៅករណីព្រហ្មទណ្ឌ រវាងម្ចាស់លៀសនិងរថយន្តឈ្នួល ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *