សម្តេចមហាបវរធិបតី និង លោកជំទាវ ផ្តល់អំណោយដល់ចំណុះទូក “ទេពធីតា សែនជ័យបារមីជំទាវទេព” ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ អង្ករចំនួន៣៧៥គីឡូក្រាម មី១០កេស ត្រីខ១០យួរ ទឹកត្រី៨យួរ ទឹកស៊ីអ៊ីវ៨យួរ ទឹកសុទ្ធ៣៥យួរ និងថវិកាចំនួន ៣៣០,០០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឧបត្ថម្ភដល់គណៈកម្មការទូក ង “ទេពធីតាសែនជ័យបារមីជំទាវទេព” របស់វត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៣។

ការប្រគល់ជូននេះតាមរយៈ ឧត្តមសេនីត្រីយ៍ អ៊ុំ សុភា មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង ក្នុងពិធីក្រុងពាលី និងដង្ហែទូកចុះទន្លេ ត្រៀមចេញទៅប្រកួតប្រជែង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដល់គណៈកម្មការ និងក្រុមកីឡាករចំណុះទូក និងបានណែនាំដល់កីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនាពេលខាងមុខនេះ។

ព្រះគ្រូចៅអធិការ គណៈកម្មការ និង កីឡាករចំណុះទូកមួង “ទេពធីតា សែនជ័យបារមីជំទាវទេព” បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង សប្បុរសជន និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ ឧបត្ថម្ភ សម្ភារៈ ថវិការ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *