ក្រោយពលរដ្ឋរអ៊ូ : ជួសជុលផ្លូវដែលរងផលប៉ះពាល់ការកសាងប្រព័ន្ធលូទឹកកខ្វក់និងទឹកភ្លៀងនៃគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ “នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ ក្រោយពលរដ្ឋរអ៊ូរទាំនិងខឹងសម្បារ ហើយមានសំណូមពរដ៏ទទូចជាបន្តបន្ទាប់មកនោះ ឥឡូវនេះក្រុមហ៊ុនទទួលសិទ្ធិអនុវត្ត បានទើបនឹងផ្តើមជួសជុលឡើងវិញជាបណ្តេីរៗផ្លូវដែលរងផលប៉ះពាល់ការកសាងប្រព័ន្ធលូទឹកកខ្វក់និងលូរំដោះទឹកភ្លៀងនៃគម្រោងកែលម្អ បរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណ។

កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីសម្របសម្រួលគម្រោងរបស់ក្រុងបានអញ្ជើញចុះពិនិត្យមើលក្រុមការងារអនុវត្តការប្រព័ន្ធលូទឹកកខ្វក់និងលូរំដោះទឹកភ្លៀងនៃ គម្រោងកែលម្អ បរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណដែលកំពុងអនុវត្តនិងបានធ្វេីការជួសជុលផ្លូវឡើងវិញជាបណ្តេីរៗ ។

គឺចុះពិនិត្យនៅចំណុចផ្លូវដែលរងផលប៉ះពាល់ដោយសារគម្រោងនៅក្នុងនៅភូមិតារាងបាល់ ម្តំផ្ទះលក់ហ្គាសយ៊ាំ ម៉េងតុល នាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ថា ការអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រពូន្ធទឹកភ្លៀងនៃគម្រោងកែលម្អ បរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះបង្ករ អោយផ្លូវមួយចំនួនបានខូចខាតដោយការជីកកាយដី ថ្នល់និងដាក់ប្រព័ន្ធទុយោ លូនិងកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយបង្ករំខាននិងការលំបាកដល់ការរស់នៅនិងការធ្វើដំណើររបស់ពលរដ្ឋមែន ។

ប៉ុន្តែអាជ្ញាធរ មានសមត្ថកិច្ចនិងអ្នកអនុវត្តគម្រោង ក៏សូមការយោគយល់អធ្យាស្រ័យ។ ជាការឆ្លើយតប មកទល់ពេលនេះ អ្នកអនុវត្តគម្រោងនិងមន្ត្រីសម្របសម្រួលនៃអាជ្ញាធរមានសមត្ថកិច្ចបាននឹងកំពុងដំណើរការជួសជុលបណ្តើរៗលើកំណាត់ផ្លូវមួយចំនួនដែលបានធ្វើតេសបច្ចេកទេសរួច ។

ចំណែកលោកសយ សេដ្ឋា ប្រធានការដ្ឋាននៃក្រុមហ៊ុនសំណង់ទីក្រុងក្រុងប៉េកាំងហ្គ្រុបប្រចាំខេត្តបន្ទាយមានជ័យ(Beijing Urban Contruction Group:BUCG) ប្រាប់កាសែត នាថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៣ថា ការអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀងនៃគម្រោងកែលម្អ បរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះប្រើឥណទានធនាគារអភិវឌ្ឃន៍អាស៊ី(ADB) ហើយមានទីប្រឹក្សាបច្ចេកទេស ដូចជា RAMBOLI ,OC GLOBAL ,SCE ,TANCONS និងសាងសង់ដោយក្រុមហ៊ុនBUCG អនុវត្តបាន៤៧% នៃរយ:ពេលអនុវត្តគិតពីខែកញ្ញាឆ្នាំ២០២២ដល់ខែកញ្ញាឆ្នាំ២០២៤ ។

លោកបានបន្តថា: ក្នុងនោះមាន កាយដីបង្កប់ប្រព័ន្ធទុយោ ,លូ,មាត់រីហ្គាជាដើម ។
គម្រោងនោះមាន៣: ទី១-គឺប្រព័ន្ធលូទឹកកខ្វក់ដែលគ្រប់ទីកន្លែង សំណង់ ផ្ទះទាំងអស់ត្រូវតភ្ជាប់អោយចូលក្នុងប្រព័ន្ធនៃ”គម្រោងកែលម្អ បរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ “ទាំងអស់ រួចបង្ហូរទៅអាងប្រព្រឹត្តិកម្ម។ ទី២-ប្រព័ន្ធត្រង់ទឹកភ្លៀងដែលត្រូវបង្ហូរចូលប្រព័ន្ធលូចាស់និងលូថ្មី។ និង៣-ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅសង្កាត់ភ្នៀត។

ទាក់ទិននឹងការយឺតយ៉ាវនូវការកាយដីលុប , ការជួសជុលផ្លូវគ្រប់ប្រភេទដែលរងផលប៉ះពាល់ដោយការអនុវត្តគម្រោងនេះ លោកវិស្វករសយ សេដ្ឋាបានពន្យល់ថា :ទី១-ត្រូវធ្វើតេស្តលើប្រព័ន្ធទុយោនិងលូថាតើមានជ្រាប ។២-ធ្វើតេស្តលើប្រព័ន្ធទុយោ តើដក់ទឹកនិងសំណល់ឬអត់?និងទី៣-ធ្វើតេសស្តដី តើស្ងួត ហាប់ណែនឬ ?
បន្ទាប់ពីពិនិត្យ និងធ្វើតេស្តរួច ក្រុមហ៊ុន និង ធ្វើផ្លូវអោយល្អវិញ។

លោកខែម ពេជ្ររស្មី មន្ត្រីសាលាក្រុងនិងជាមន្ត្រីសម្របសម្រួលគម្រោងបានប្រាប់ថា : ការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រពូន្ធទឹកភ្លៀងនៃគម្រោងកែលម្អ បរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ មានក្រសួងនិងមន្ទីរសាធារណការនិងដឹកជញ្ចូនជាម្ចាស់គម្រោង ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចូលរួម។

ប្រព័ន្ធលូនេះមាន ប្រវែងសរុប ១១២គម ដែលគ្របដណ្តប់លើផ្នែកវិសាលភូមិសាស្ត្រសង្កាត់កំពង់ស្វាយ ព្រះពន្លា អូរអំបិលនិងទឹកថ្លា ។ហើយប្រើឥណទានធនាគារអភិវឌ្ឍន៍អាស៊ីចំនួន២២លានដុល្លាសរដ្ឋអាមេរិក ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *