ដៀមរាប៖ បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យសោកស្តាយពីករណី អគ្គិភ័យ បានឆេះផ្ទះរបស់បងប្អូនខ្មែរឥស្លាម ចំនួន០១ គ្រួសារដែលស្ថិត នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និង ក្រុមការងារសមាគមសម្ព័ន្ធយុវជនមុស្លិមខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាឃុំកណ្តែកផងដែរនោះបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌មួយចំនួនមកប្រគល់ជូនដល់គ្រួសាររងគ្រោះ នាព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម អែលសៀត បានមានប្រសាសន៍ថាក្នុងនាមថ្នាក់នាំសាសនិកឥស្លាមខេត្ត ក៍ដូចជាថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានតែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលាជានិច្ចដែលមានការលំបាកផ្សេងៗ ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាងអស់ ហើយក៏បានចាត់ឲ្យ មន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួប សាក សួរសុខទុក្ខ និងរិះរកមធ្យោបាយដើម្បីជួយដោះបន្ទុកជូនបងប្អូនផងដែរ ។ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍និងលើកទឹកចិត្តសូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ ហើយសូមធ្វើប្រុងប្រយ័ត្នឲ្យមែនទែនចំពោះបញ្ហាអគ្គីភ័យផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាអំណោយដែលយកមកប្រគល់ជូននាពេលនេះ គឺជាការកៀងគរពីសប្បុរស ជន ដែលជាសាសនិកឥស្លាម ដែលបានធ្វើការចែករំលែកបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ដោយមានការសាមគ្គីជួយគ្នា ចែករំលែកដល់គ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលយើងអាចធ្វើបានជូនទៅដល់អ្នកទីទ័លខ្វះខាត ជនជរាពិការ និងគ្រួសារមានការលំបាកក្នុងជីវភាពជាក់ស្តែង ទោះបីមិនច្រើនតែក៏អាចជួយសម្រាលដល់ការលំបាកដល់ពួកគាត់បានមួយគ្រាៗផងដែរ ។ អំណោយដែលយកមកប្រគល់ជូននាពេលនោះមាន អង្ករចំនួន២៥គីឡូក្រាម .មី១កេស ទឹកត្រី១យួរ .ទឹកស៊ីអ៊ីវ១យួរ . ទឹកបរិសុទ្ធ១កេស. ទឹកក្រូច២យួរ .ត្រីខ២យួរ.សារុងថ្វាយបង្គំសម្រាប់បុរស១ និងថវិកាចំនួន៣៥០.០០០រៀលផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤វេលាម៉ោងជាង១០ព្រឹក នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីអគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ដែលសាងសង់អំពីឈើ ដំបូលសង្កសី បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈជាច្រើនដែលម្ចាស់ផ្ទះមានឈ្មោះ ស្លេះ អាលី និងប្រពន្ធឈ្មោះ ស៊ឹម ម៉ាលី ៕
Related Posts
សិស្សដែលមានជីវភាពក្រីក្រ នៅតាមជនបទចំនួន៧០នាក់ ក្នុងស្រុកអង្គរធំ ទទួលបានកង់ និងសម្ភារៈសិក្សា ពីសមាគមសង្រ្កោះជីវិត ប្រទេសសឹង្ហបូរី រួមនិងព្រះសង្ឃ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប
សៀមរាប៖ ដោយមើលឃើញពីការលំបាក របស់សិស្សានុសិស្សក្រីក្រ នៅតាមជនបទដែលកំពុងតែមានការខ្វះខាតនូវមធ្យោបាយ ធ្វើដំណើរមកសាលារៀននោះ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាបខេត្តសៀមរាប បានដឹកនាំសប្បុរសជន នៃសមាគមសង្រ្គោះជីវិតដែលមកពីប្រទេសសឹង្ហបូរី ដោយបាននាំយកនូវកង់ និងសម្ភារៈសិក្សារួមជាមួយថវិកា មួយចំនួនដើម្បីទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស…
លោក វ៉ាន់ ហ៊ាង ថ្លែងថា ក្មួយៗសិស្សានុសិស្សដែលបានបំពាក់កន្សែងកាកបាទក្រហមកម្ពុជាសង្ឃឹមថាជួយលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤
ខេត្តពោធិ៍សាត់៖ លោកវ៉ាន់ ហ៊ាង នាយកប្រតិបត្តិតំណាងអោយលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងថា យុវជនកាកបាទក្រហមកម្ពុជា ដែលបានបណ្តុះបណ្តាលនិងបំពាក់កន្សែងទាំង៥៦នាក់ស្រី៣៦នាក់នៃវិទ្យាល៏យទាចំរ៉ាត់ សង្ឃឹមថាជាការរួមចំណែកថ្មីមួយទៀតដើម្បីជួយលើកកម្ពស់គោលការណ៍គ្រឹះទាំង៧និងគុណតម្លៃមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា។ លោក វ៉ាន់ ហ៊ាង បានថ្លែងបែបនេះនៅវិទ្យាល័យទាចំរ៉ាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅសៀលថ្ងៃទី៩ខែ…
យុវជនម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបានបើកម៉ូតូ បុកស្ត្រីមានសតិមិនគ្រប់ម្នាក់ស្លាប់
សៀមរាប៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម បានឲ្យដឹងថា នៅវេលាម៉ោង ១៩.៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភូមិជ្រៃខាងជើង ឃុំគៀងសង្កែ ស្រុកសូទ្រនិគមខេត្តសៀមរាប លើកំណត់ផ្លូវជាតិលេខ៦ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1AF.1047 បើកបរដោយឈ្មោះ ថេង ធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ…