គ្រឿងញ៉ាំរាល់ថ្ងៃគ្មានគុណភាព នាំចូលពីប្រទេសថៃ ជាង៤០០០គីឡូក្រាម ត្រូវសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បង្ក្រាប

Logo

Header Banner

ពុទ្ធោ..គ្រឿងញ៉ាំរាល់ថ្ងៃគ្មានគុណភាព នាំចូលពីប្រទេសថៃ ជាង៤០០០គីឡូក្រាម ត្រូវសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បង្ក្រាបបានទៀតហើយ!

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ នៅខេត្តបន្ទាយមានជ័យបានសហការគ្នា ចុះបង្ក្រាបបានរថយន្ត១គ្រឿងដែលលួចដឹក ផលិតផលពីសត្វចម្រុះទម្ងន់ជាង៤តោនស្មើ និង៤. ៤៤១គីឡូក្រាម នៅច្រកព្រំដែនតំបន់បឹងត្រកួន ក្នុងភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ហើយគ្រោងនឹងនាំទៅបំផ្លាញចោលនៅថ្ងៃត្រង់ថ្ងៃទី១ខែ មិថុនាឆ្នាំ២០២៣នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញកម្ពុជា និងថៃ បានឃុបឃិតនឹងបុគ្គលខ្លះនៃសមត្ថកិច្ចជំនាញមួយនៅក្នុងខេត្ត ហើយរត់ការ រួចនាំចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួនតាំងពីថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៣ មកម្លេះ ។ប៉ុន្តែពេលផលិតផលនាំចូលតាមរថយន្តថៃចូលមក ហើយផ្ទេរដាក់រថយន្តកម្ពុជា ១គ្រឿងម៉ាកហ៊ីយាន់ដាយ( HYUNDAI ) កូរ៉េចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1626 ដែលមានម្ចាស់និងអ្នកបើកមានឈ្មោះ លឹម ចាន់លាង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរស៊ីឈ្នួលដឹកទំនិញ គេចពន្ធគយ ផលិតផលទាំងអស់នេះ ពុំមានឯកសារយោងនិងលិខិតអនុញាតិពីជំនាញផលិតកម្មនិងបសុព្យាបាលនិង ជំនាញជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទចេញឲ្យទេ។ប៉ុន្តែមន្ត្រីពេទ្យសត្វដែលចូលរួមសហការនោះដែរនោះបាននិយាយថាផលិតផលទាំងនោះ ភាគច្រើន បានខូចគុណភាពហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្របនិងមានរយ:ពេលច្រើនថ្ងៃ។ចំណែកម្ចាស់រថយន្តHYUNDAI ដែលទទួលដឹកទំនិញដែលគ្មានការអនុញាតិច្បាប់នោះមានទីលំនៅក្នុង ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត គាត់បានប្រាប់សមត្ថកិច្ចថា ក្នុងការបង្ក្រាបនោះសមត្ថកិច្ចចម្រុះ បានដកហូតផលិតផលចម្រុះសរុប ៤. ៤៤១គីឡូក្រាមមានដូចជា ១ពោះតាន់ជ្រូក ចំនួន ១១កេះ ស្មើនឹង ៤៤០គីឡូក្រាម ១កេះ ស្មើនឹង ៤០គីឡូក្រាម ២-ជើងទា ចំនួន២១កេះ ស្មើនឹង ៥២៥គីឡូក្រាម (១កេះ ស្មើនឹង ២៥គីឡូក្រាម) ។៣-ប្រហិតសាច់មាន់ ចំនួន ២៣កេះ ស្មើនឹង២៧៦គីឡូក្រាម ១កេះស្មើនឹង ១២គីឡូក្រាម។ ៤-ខ្យងប៉ារ៉ា ចំនួន ៤០កេះ ស្មើនឹង ២០០ថង់ ស្មើនឹង ២០០គីឡូក្រាម។ ៥-សាច់មឹក ចំនួន ១០០កេះ ស្មើនឹងចំនួន ១ ០០០ថង់ ស្មើនឹង ១ ០០០គីឡូក្រាម ។ ៦-ត្រីសាបាក់ ចំនួន ២០០កេះ ស្នើនឹង ២ ០០០គីឡូក្រាម ។ចំណែកផលិតផលខាង ត្រូវសមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុដកហូត រួចស្នើសុំគោលការណ៍និតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅកម្ទេចចោលតាមវិធានបសុពេទ្យ នៅថ្ងៃទីត្រង់ថ្ងៃទី២ខែមិថុនានេះ ។ បន្ទាប់ពីគេបញ្ជូនផលិតផលចម្រុះឬវត្ថុតាងខាងលើពីការិយាល័យគយនិងរដ្ឋាករច្រកតំបន់ព្រំដែនបឹងត្រកួនមករក្សាទុកនៅក្នុងបរិវេណគយចល័តនៃ សាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ នៅផ្លូវជាតិលេខ៥ចំនុចសាលាក្រហម ស្ថិតក្នុងភូមិសាលាក្រហម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០២៣ កន្លងមកហើយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *