អាវុធហត្ថស្រុកឯកភ្នំ បានចុះបង្រ្កាបករណី កាប់ឆ្ការគាស់ឈូសឆាយព្រៃលិច នៅចំណុចអូរទំនប់ស្ថិតនៅក្នុងភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង

បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង៤:០០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្ដបាត់ដំបង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានចុះបង្រ្កាបករណី កាប់ឆ្ការគាស់ឈូសឆាយព្រៃលិច នៅចំណុចអូរទំនប់ស្ថិតនៅក្នុងភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ កំពុងធ្វើសកម្មភាពកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹកចំនួនសរុប ៣៩,០៧ហិកតា និងចាប់យកវត្ថុតាងត្រាក់ទ័រចំនួន ០៤គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានជំនាញបញ្ជូនទៅជំនាញខណ្ឌរដ្ឋបាលជលផលបាត់ដំបងដើម្បីបន្តតាមនីតិវិធី។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *