កងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបគោយន្កកន្ត្រៃ ដឹកឈើមួយគ្រឿង

សៀមរាប÷ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបគោយន្កកន្ត្រៃ ដឹកឈើមួយគ្រឿង
ធ្វើឡើងនៅស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២៣ វេលាម៉ោងជិត៤ទៀបភ្លឺ។
ក្រោយពីការបង្ក្រាប វត្ថុតាងត្រូវបានប្រគល់ជូន ជំនាញ សង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង។
   មន្ត្រីកងរាជអាវុធហត្ថស្រុកជីក្រែង បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង ដឹកនាំដោយ លោក សាំង វង្សសំរិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង
បានចុះឃាត់គោយន្តកន្រ្តៃដឹក ផល អនុផលព្រៃឈេីចំនួន 01គ្រឿង នៅចំណុចលេីផ្លូវលំ ស្ថិតក្នុងភូមិស្ពានត្នោត2 ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប
វត្ថុតាងរួមមាន :

  • ប្រភេទឈេីចំបក់(ក្តា) ចំនួន 0,015×0,18×5×199សន្លឹក =  2,686ម³
  • ប្រភេទឈេី(ដុំ) ចំបក់ ចំនួន
    0,04×0,15×4×39ដុំ = 0,936ម³
    សរុបរួមចំនួន : 3,622ម³
    ជនសង្ស័យ:
  • ឈ្មោះ ម៉ៅ ជា.   ភេទប្រុស អាយុ 27ឆ្នាំ
    ទីលំនៅ ភូមិព្រៃធំ  ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប
    វត្ថុតាង និងជនសង្ស័យបានប្រគល់អោយសង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង ដេីម្បីអនុវត្តនីតិវិធីបន្ត។
Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *