ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកម្លាំងបានចាប់យកវត្ថុតាងរួមមានកាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាកCF98 លេខ: 00542007236, កាំភ្លើងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103, បង់កាំភ្លើង ចំនួន ០៥ (ខូចបង់ ចំនួន០១), កាណុងកាំភ្លើង ចំនួន ០១, គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់, ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង, លិខិតឆ្លងដែន ចំនួន ០២ក្បាល, សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល, លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់, កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង, ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់), រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836 និង សម្ភារប្រើប្រាស់មួយចំនួនផងដែរ។
Related Posts
មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បើកថវិកាបេឡាជាតិអតីតយុទ្ធជនជូនគ្រួសារសពចំនួន៤សព នៅក្នុងក្រុងកំពង់ឆ្នាំងនិងស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ ក្រុមគ្រួសារសពចំនួន៤ សពនៅក្នុងក្រុងកំពង់ឆ្នាំង និងនៅក្នុងស្រុករលាប្អៀរនៅរសៀលថ្ងៃទី ៦ ខែធ្នូឆ្នាំ២០ ២៣ បានទទួលថវិកា គោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាល ពីបេឡាជាតិអតីតយុទ្ធជននៃមន្ទីរសង្គម កិច្ចអតីតិជន និងយុវៈនីតិសម្បទាខេត្តកំពង់ឆ្នាំងដែលបានសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន។ លោក ឈាងចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវតិសម្បទាខេត្តកំពង់ ឆ្នាំងនៅក្នុងពិធីនេះបានថ្លែងទៅកាន់ក្រុមគ្រួសារសពទាំងបួនដែលបានមកបើកថវិកាមរណះសង្គ្រោះនៅក្នុងមន្ទីរសង្គម កិច្ចខេត្តថា តាមការផ្ដាំផ្ញើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា…
បណ្ណាល័យព្រះទេពមុនី សុខ ថាន ដែលជាសមទ្ធិផលថ្មី នៅសាខាពុទ្ធិកសិក្សា សាខាវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង បានកសាងរួចជាស្ថាពរ
កំពង់ឆ្នាំង៖ លោក ផាន់ សំបឿន អនុប្រធានសាខាពុទ្ធិកសិក្សាសាខាវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទីអង្គារ៍ ទី២ ខែមករា ឆ្នាំ២០២៤ ថាៈ បណ្ណាល័យព្រះទេពមុនី សុខ ថាន ដែលជាសមទ្ធិផលថ្មី នៅសាខាពុទ្ធិកសិក្សាសាខាវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង បានកសាងរួចជាស្ថាពរ មានទទឹង១១ម៉ែត្រ និង…
លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំងនាំយកអំណោយ សម្ដេចនាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋ១ គ្រួសារក្រីក្រ រងគ្រោះដោយភ្លើងឆេះផ្ទះ
កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី១៧មករា២០២៤លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្ងៃថ្លារបស់សម្ដេចមហាបវធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវ ទៅផ្ដល់ជូនប្រជាពលរដ្ឋមួយគ្រួសារក្រីក្រ នៅក្នុងភូមិចុងកោះសង្កត់ផ្សារឆ្នាំងល្រុងនិងខេត្តកំពង់ឆ្នាំងដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះអស់រលីង។ .លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា បានអោយដឹងថាអំណោយខាងលើនេះរួមមានអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៤០សន្លឹក ស៊ីម៉ង់ត៍៤បេ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេះ មុង១ រួមនឹងថវិកាមួយចំនួនផងដែរ…