សៀមរាប÷ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប(គ.ជ.ប)បានបើកវគ្គបណ្តុះ បណ្តាលជូនដល់ សមាជិក គ.ខ.ប មន្តី្រល.គ.ធ.ខ.ប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលស្តីពី”ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ។ មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាពេលនោះដែរលោក អ៊ាម ស៊ីណា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការខេត្តបានមានប្រសាសន៍ថា៖ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតថ្មី និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្តីពីការ បោះឆ្នោតនានា ចាប់តាំងពីឆ្នាំ២០១៦ មក គ.ជ.ប បានរៀបចំចាត់ចែងនិងគ្រប់គ្រងការងារ ចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតទទួលបានលទ្ធផលជោគជ័យ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ។ ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោតថាប្រព្រឹត្តទៅដោយ ជោគជ័យ ដោយសេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដាអន្តរជាតិ និងថាបាន ដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ល។ ហើយជោគជ័យនៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ។ លោក អ៊ាម ស៊ីណា បានបន្តទៀតថាផ្អែកតាមបទពិសោធន៍ មេរៀនពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំង លទ្ធផលនៃ អង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ និង កែលម្អការងារ បច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅលើការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាម រយៈការ អនុម័តបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយបានធ្វើការកែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងប្រើប្រាស់ទម្រង់ កំណត់ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ព្រមទាំងបន្ថែមយន្តការ ត្រួត ពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅគ្រប់ដំណាក់កាលតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជា ជំនួយ និងជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ជាមួយ នឹងលទ្ធផលដែលមន្ត្រីបោះឆ្នោតបានធ្វើ ប្រមាណ វិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខ ។លោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការខេត្ត បានបញ្ជាក់ថាគ្រប់ដំណាក់កាលទាំងអស់នៃការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតែងតែយកចិត្តទុកដាក់លើ ការងារកសាង និងពង្រឹងសមត្ថភាពមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធអំពី នីតិវិធីដែលត្រូវអនុវត្ត តាមរយៈការបើកវគ្គបណ្តុះបណ្តាលនៅគ្រប់កម្រិត ដែលរួមមាន វគ្គបណ្តុះបណ្តាលនៅថ្នាក់ខេត្ត នៅតាមមណ្ឌលប្រមូលផ្តុំតាមក្រុង ស្រុក និងនៅថ្នាក់ឃុំ សង្កាត់ ។ហើយ វគ្គបណ្តុះបណ្តាល នាពេលនេះ ត្រូវបានរៀបចំជាពិសេស គណៈកម្មការ ខេត្តរៀបចំការបោះឆ្នោត គ្រូបង្ហាត់ ល.ធ.ខ.ប និងមន្ត្រី ល.ធ.ខ.ប ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្ដល់ការបណ្តុះបណ្តាលបន្តនៅតាមគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត នាពេលខាង មុខ សំដៅជំរុញ និងធានាឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខ ទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជ និងនីតិវិធីនៃការបោះឆ្នោត ប្រកបដោយភាព ចាស់ទុំ ក្នុងបរិយាសល្អទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ។ លោក អ៊ាម ស៊ីណាក៍បានមានប្រសាសន៍ ណែនាំដល់សិក្ខាកាមទាំងអស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឱ្យយកចិត្តទុកដាក់ ចំពោះការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសនិងត្រូវឈ្វេងយល់បន្ថែមឱ្យបានច្បាស់ លាស់អំពីច្បាប់, បទបញ្ជា, នីតិវិធីសម្រាប់ការបោះឆ្នោត, និងបទប្បញ្ញត្តិ នៃលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងរបៀបប្រើប្រាស់កម្មវិធីថ្មីៗដែល គ.ជ.ប. បានធ្វើបច្ចុប្បន្នភាព ដែលមានកម្មវិធីសំខាន់ៗជាច្រើនផងដែរ។សូមបញ្ជាក់ថាគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបើកវគ្គបណ្តុះ បណ្តាល ស្តីពី”ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ នាពេលនេះគឺមានរយៈពេលចំនួន២ថ្ងៃគឺចាប់ពីថ្ងៃទី១៥ដល់១៦ខែមិថុនាឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី តំណាងគណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ សមាជិក គ.ធ.ខ.ប និងមន្ត្រីនៃល.គ.ខ.ប បានអញ្ជើញចូលរួមជាសិក្ខាកាមសរុបចំនួន ៧៩ នាក់ ផងដែរ ៕
Related Posts
មនុស្សប្រមាណ ៤៥០នាក់ ដង្ហែរក្បួនបង្ហាញ ដល់ភ្ញៀវទេសចរដើមី្ប អបអរព្រឹត្ដិការណ៍រំលឹកគុណអង្គរ
សៀមរាប៖ នៅមុខប្រាសាទអង្គរ មានធ្វើការដង្ហែព្យុះហយាត្រា ដើម្បីអបអរ សាទព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងអបអរសាទនៃខួប៣១ឆ្នាំ រមណីយដ្ឋានអង្គរ បានចុះបញ្ជីសម្បត្ដិបេតិ កភណ្ឌពិភពលោក ដែលរៀបចំឡើងដោយ សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប បានសហការជាមួយអាជ្ញាធរជាតិអប្សរា ប្រតិបត្ដិករទេសចរណ៍ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា អាជីវករ និង ក្រុមសិល្បៈចម្រុះប្រមាណ ៤៥០នាក់ នាំគ្នាដង្ហែក្បួនបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ…
កិច្ចប្រជុំពិនិត្យ និងពិភាក្សា លើការបង្កើតក្រុងរុនតាឯក នៃខេត្តសៀមរាប
សៀមរាប៖ ក្រោយពីក្រុមប្រតិភូនៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរ ដោយឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងឯកឧត្តមជាអគ្គនាយកដ្ឋាន និងសហការី ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ…
អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាំយកអំណោយសម្តេចធិបតី ឧបត្ថម្ភជូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯក ឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខ និង នាំយកអង្ករ គ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំ របស់ ប្រមុខរាជ…