គ្រោះថ្នាក់ចរាចរណ៍ គោយន្តកន្ត្រៃជាមួយម៉ូតូ បណ្តាលអោយមនុស្ស៣នាក់ស្លា.ប់និងរបួសធ្ងន់នៅស្រុកក្រឡាញ់

សៀមរាប÷ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូនិងគោយន្តកន្ត្រៃ នៅលើផ្លូវជាតិលេខ៦៨
ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ​លេខ៣-៤ ​ស្ថិតនៅភូមិចន្លាស់ដៃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប​ វេលាម៉ោង ៤ និង ០០នាទី ថ្ងៃទីមិថុនាឆ្នាំ ២០២៣។
ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1L 4540 អ្នកបើកបរដោយឈ្មោះលាត សុឃី  ភេស្រីស្រី អាយុ២៦ឆ្នាំ រស់​នៅភូមិចន្លាស់ដៃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងអ្នករួមដំណើរពីក្រោយពីរនាក់
១/ឈ្មោះ សិត ចាន់ ភេទស្រី អាយុ៥៧ឆ្នាំ
២/ឈ្មោះខុន កណ្ណិកា ភេទស្រី អាយុ៣ឆ្នាំ ទាំងពីរនាក់រស់នៅភូមិជាមួយជាមួយអ្នកបើកបរខាងលើ បើកបរក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង (អត់ពាក់មួកសុវត្ថិភាពទាំងអស់) បានបុកគោយន្តកន្ត្រៃមួយគ្រឿងម៉ាកKUBOTA ពណ៍ក្រហមមានសណ្តោងរ៉ឺម៉កពីក្រោយគ្មានផ្លាកលេខ បើកបរ​ដោយឈ្មោះ សាត សង្អឿប ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ​ភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀម បើកបរក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូងក្រោយកើតហេតុរួចអ្នកបើកគោយន្តកន្ត្រៃបានបើករត់គេចខ្លួន។
ករណីនេះ បណ្តាល​អោយ មនុស្សម្នាក់ស្លាប់ជាអ្នកបើកបរ​ម៉ូតូ ឈ្មោះ លាត សុឃី ភេទស្រី ចំណែកអ្នករួមដំណើរឈ្មោះ សិត ចាន ភេទស្រី រងរបួសធ្ងន់ និង ឈ្មោះ ចិន កណ្ណិកា ភេទស្រី រងរបួសស្រាល ម៉ូតូខូចធ្ងន់១គ្រឿង និងគោយន្តកន្ត្រៃខូចស្រាល ១គ្រឿង មូលហេតុ គ្រោះ​ថ្នាក់​
បណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននិងអ្នកបើកបរគោយន្តកន្ត្រៃមានភ្លើងបំភ្លឺផ្លូវពីក្រោយមិនគ្រប់គ្រាន់។
ក្រោយ​ពេលកើតហេតុរួចកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុនិងបានហៅឡានពេទ្យដឹកជនរងគ្រោះទាំងបីនាក់ទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកក្រឡាញ់ និងបានត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុនិងបានធ្វើការស្រាវជ្រាវតាមចាប់គោយន្តកន្រ្តីបាននិងអ្នកបើកបរបាននៅឡឥដ្ឋឈ្មោះ អឿម រ៉ាវុធ ហើយកម្លាំងសម្ថតកិច្ចជំនាញបានយកម៉ូតូនិងគោយន្តកន្ត្រៃយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកក្រឡាញ់ ដើម្បីដោស្រាយ តាមនិតិវិធីច្បាប់ ។
សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *