បុរសម្នាក់បានដើរជាន់ម៉ីន នៅក្នុងដីចំការរបស់ខ្លួនឯង ដែលបន្សល់ ពីសម័យសង្គ្រាម បណ្តាលអោយផ្ទុះដាច់ជើងម្ខាង និងរងរបួសពេញផ្ទៃមុខ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានដើរជាន់ម៉ីនដែលបន្សល់ពីសម័យសង្គ្រាមបណ្តាលអោយផ្ទុះដាច់ជើងម្ខាងនិងបានរងរបួសពេញផ្ទៃមុខខណ:ដែលកំពង់ដើរបាញ់ស្មៅនៅក្នុងដីចំការរបស់ខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់ ។

ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង១៧នាទីព្រឹកថ្ងៃទី៩មិថុនា២០២៤នៅចំណុចដីចំការរបស់ជនរងគ្រោះចំណុច អូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា.ស្រុកវាលវែងខេត្តពោធិសាត់ ។

លោកវរះសេនីយ៍ទោ ជាប៉ារិស អធិការស្តីទីនគបាលស្រុកវាលវែងបានអោយដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង២និង៤០នាទីថ្ងៃទី១០មិថុនា២០២៤នេះថាជនរងគ្រោះខាងលើមានឈ្មោះ.ស៊ុំសុខប៊ន.ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរជាកសិកធ្វើស្រែ.ចំការនិងបានស្នាក់នៅជាមួយម្តាយឈ្មោះ ប៉ាងស៊ីដេត.អាយុ៦២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។

អធិការស្តីទីលោកវរៈសេនីយ៍ទោ ជាប៉ារិស.បានអោយដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះទៅដីចំការចំណុចអូរកងឈ្លបដើម្បីបាញ់ថ្នាំសម្លាប់ស្មៅនៅក្នុងដីចំការរបស់ខ្លួនរហូតមកដល់កន្លែងកើតហេតុនិងបានជាន់គ្រាប់ម៉ីនដែលបន្សល់ពីសម័យសង្គ្រាមបណ្តាលអោយផ្ទុះដាច់ជើងខាងស្តាំនិងលើផ្ទៃមុខរងរបួសធ្ងន់ធ្ង។

អធិការស្តីទីស្រុកវាលវែងបានអោយដឹងថាក្រោយពេលកើតហេតុភ្លាមៗកម្លាំងប៉ុស្តិ៍រដ្ឋបាល.កម្កាំងអធិការ នគបាលស្រុក.កម្លាំងយោធាការពារព្រុំដែនកម្ពុជា.ថៃប្រចាំការនៅទីនោះនិងប្រជាពលរដ្ឋបានដឹកជញ្ជូនជនរងគ្រោះតាមរថយន្តមកាន់មណ្ឌល់សុខភាពស្រុកវាលវែងតែដោយស្ថានសភាពជនរងគ្រោះរងរបួសធ្ងន់ធ្ងពេកក៍បញ្ជូនបន្តមកសង្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់។

សេចក្តីរាយការណ៍ពីអធិការនគបាលស្តីទីស្រុកវាលវែងបានអោយដឹងនៅរសៀលថ្ងៃទី១០មិថុនា ២០២៤នេះថាជនរងគ្រោះកំពង់ស្ថិតក្នុងការសង្គ្រោះបន្ទាន់ខណ:ជើងខាងស្តាំត្រូវដាច់ហើយភ្នែកទាំងសងខាងត្រូវខូចទៀតផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *