ភ្លើងប្រចណ្ឌបណ្តាលអោយ បុរសជាអតីតប្តីអារកសម្លាប់ប្រពន្ធ ក្រោយពីលែងលះគ្នា៦ឆ្នាំហើយ

ខេត្តពោធិសាត់៖ ភ្លើងប្រចណ្ឌបណ្តាលអោយបុរសជាអតីតប្តីអារកសម្លាប់ប្រពន្ធក្រោយពីលែងលះគ្នា៦ឆ្នាំហើយ ហេតុការភ្ញាក់ផ្អើលខាងលើបានកើតឡើង(វេលាម៉ោង៦និង៥នាទីថ្ងៃទី២២មេសា២០២៤។

យោងតាមប្រភពពីស្នងការរងនគបាលខេត្តពោធិសាត់លោក ឧត្តមសេនីយ៍ត្រី ម៉ូលីដាទទួលផែនព្រហ្មទណ្ឌបានអោយដឹងនៅរសៀលថ្ងៃដដែកនេះថារណីឃាតកម្ម
បង្កឡើងដោយជនសង្ស័យឈ្មោះ ហ៑ង ខុម ភេទ ប្រុស អាយុ ៦៤ ឆ្នាំរស់នៅភូមិកញ្ជើបាយដាច ឃុំ អន្លង់វិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ បានធ្វេីសកម្មភាព អារកសម្លាប់ទៅលើឈ្មោះ អៀង.ចរិយា ភេទ ស្រី អាយុ ៥៥ ឆ្នាំ.ខ្មែរ.រស់នៅភូមិឃុំជាមួយគ្នាដែលត្រូវជាអតីតប្រពន្ធ បន្ទាប់ពីអាករសម្លាប់ជនរងគ្រោះរួច ជនសង្ស័យក៏បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះតែមួយ។

បើយោងតាមប្រភពពីលោកស្នងការរងនគបាល ផែនព្រហ្មទនណ្ឌខេត្តបានបញ្ជាក់ដឹងទៀតថាអ្នកទាំងពីរបានលែងលះគ្នារួចរាល់៦ឆ្នាំហើយប៉ុន្តែការរស់នៅក្រោមដំបូលផ្ទះតែមួយរកស៊ីផ្សេងពីគ្នា។

បើយោងតាមប្រភពពីសមត្ថកិច្ចចុះទៅធ្វើការពិនិត្យមូលហេតុ មានអ្នកមកចូលស្ដីដណ្ដឹងអតីតប្រពន្ធ (ជនសង្ស័យប្រច័ណ្ឌ)ទើបឈានដល់ការអារកសម្លាប់រួចចងកសម្លាប់ខ្លួនឯងជាក្រោយ។

សមត្ថកិច្ចជំនាញនិងគ្រូពេទ្យកោសល្យវិច្ច័យថ្នាក់ខេត្ត បានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យកូនស្រីបង្កើតរបស់សពដើម្បីធ្វើបុណ្យតាមប្រពៃណី ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *