សៀមរាប៖ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប សហការជាមួយនិងព្រះសង្ឃ បានរៀបចំធ្វើសង្ក្រាន្ត ឆ្នាំថ្មី នៅវត្តព្រៃធំ ដើម្បីបង្ករភាពសប្បយារីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្ស ក៍ដូច ជាទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ ។ លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែ បាន មានប្រសាសន៍ឱ្យដឹងថាការរៀបចំធ្វើសង្ក្រាន្តវត្តព្រៃធំនាពេលនេះឡើងគឺក្នុងគោលបំណងចង់បង្ហាញអំពី អរិយធ៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ តាំងពីសម័យបុរាណ ដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្ស នាសម័យបច្ចុប្បន្ននេះបានយល់ដឹងនិងចងចាំរហូត។ លោកស្រីចៅ សង្កាត់ស្រង៉ែ បានបន្តថាការរៀបចំធ្វើ សង្ក្រាន្តវត្តព្រៃធំនេះផងដែរ គឺពិតជាមានសារៈសំខាន់ណាស់ព្រោះវាជាឱកាស ដើម្បីបង្កើតបរិយាកាស កម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ជាពិសេសគឺសម្រាប់ក្មេងៗនិងសិស្សានុសិស្សអាចមើលឃើញអំពីវប្ប ធម៌ និងអរិយធម៌របស់ប្រទេសកម្ពុជាដែលជាប្រទេសកំនើតខ្លួន ។ហើយម្យ៉ាងទៀតវាក៏ជាផ្នែកមួយក្នុងការ រក្សាកេរដំណែលរបស់ជាតិ និងរម្លឹកដល់ប្រជាពលរដ្ឋគ្រប់ៗជំនាន់ ឱ្យរក្សានូវ វប្បធម៌ អរិយធម៌ ប្រពៃណី និង ទំនៀមទំលាប់របស់ខ្មែរ តាមរយៈ ការលេងបង្ហាញល្បែងប្រជាប្រិយ គឺជាវប្បធម៌ដែលចាស់ៗជំនាន់ ដើមបន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយឱ្យបានឈ្វេងយល់ទាំងអស់គ្នា ។លោកស្រី ជីវ រួន ចៅសង្កាត់ស្រង៉ែ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាការរៀបចំធ្វើសង្ក្រាន្តនៅវត្តព្រៃធំនេះគឺធ្វើឡើងដោយចំណាយ ថវិកាផ្ទាល់របស់ក្រុមគ្រួសារលោកស្រី ចូលរួមជាមួយនិងថវិការបស់រដ្ឋបាលសង្កាត់ស្រង៉ែ ព្រមទាំងមាន បងប្អូនសប្បុរសជន ចូលរួមជាថវិកា សម្ភារៈ និងភេសជ្ជៈផ្សេងៗជាច្រើន ដើម្បីយកមកប្រើប្រាស់ផ្សេងៗ ដូចជារង្វាន់លើកទឹកចិត្តដល់ប្អូនសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលចូលរួមលេងល្បែង ប្រជាប្រិយកំសាន្តផ្សេងផងដែរ។ សូមបញ្ជាក់ថាការរៀបចំធ្វើសង្រ្កាន្តវត្តព្រៃធំដែលរៀមចំធ្វើឡើងដោយ អាជ្ញាធរសង្កាត់ស្រង៉ែ គឺមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែមេសាឆ្នាំ២០២៤ ដោយមាន ការចូលរួមកំសាន្តពីបងប្អូនប្រជាពលរដ្ឋនិងប្អូនៗសិស្សានុសិស្សលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា ទាំង អស់គឺមាន ចំនួន៣សាលាដែលស្ថិតក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបចូលរួមផងដែរ៕
Related Posts
យុទ្ធនាការស្តីពី ការគ្រប់គ្រង កាកសំណល់ និងការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក នៅឃុំស្នាមព្រះ ស្រុកបាកាន
ពោធិសាត់: យុទ្ធនាការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកដែលបានដាក់ចេញដោយក្រសួងបរិស្ថានកំពុងអនុវត្តន៍យ៉ាងផុលផុសនៅតាមសាលារៀន គ្រឹះស្ថានសិក្សានិងសហគមន៍ទូទាំងប្រទេសនោះ ត្រូវបានអង្គការអាដ្រាកម្ពុជាប្រចាំខេត្តពោធិ៍សាត់ ក្រោមការជួយឧបត្ថម្ភគាំទ្រពីគម្រោងជម្រើសដ៏ល្អបំផុត របស់អង្គការអាដ្រាកម្ពុជា បានរៀបចំយុទ្ធនាការស្តីពីការគ្រប់គ្រងកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ភូមិឋានស្អាត សុវត្ថិភាពបរិស្ថាន សុខភាពមនុស្ស សត្វនិងលំនៅឋានគ្មានថង់ប្លាស្ទិក» ក្នុងគោលបំណងបង្កើនការយល់ដឹងពីផលប៉ះពាល់និងផ្លាស់ប្តូរឥរិយាបទក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ យុទ្ធនាការនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤ នៅវត្តខ្នារ ស្ថិតក្នុងភូមិខ្នារ ឃុំស្នាមព្រះ ស្រុកបាកាន…
កិច្ចប្រជុំដោះស្រាយផលប៉ះពាល់សម្រាប់ សាងសង់ខ្សែបញ្ជូអគ្គិសនី២៣០គីឡូវ៉ុលពីពោធិ៍ សាត់ទៅខេត្តកណ្តាល១៥០គីឡូម៉ែត្រ
ពោធិសាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់និងអគ្គិសនីកម្ពុជា បានប្រជុំពិភាក្សាការងារដោះស្រាយផលប៉ះពាល់សម្រាប់សាងសង់ខ្សែបញ្ជូអគ្គិសនី២៣០គីឡូវ៉ុលពីខេត្តពោធិ៍សាត់ទៅខេត្តកណ្តាលប្រវែង១៥០គីឡូម៉ែត្រ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមវត្តមានលោក អូន ហេមរិទ្ធ អគ្គនាយករង ផែនការ បច្ចេកទេសនៃអគ្គិសនីកម្ពុជា តំណាងឯកឧត្តម បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកអគ្គិសនៅកម្ពុជា លោក ពៅ ពិសិដ្ឋ…
វិទ្យាស្ថានអប់រំ សាំងហ្គាពួរប្រគល់សញ្ញាបត្រ និងមេដាយ សម្រាប់សិស្ស ជ័យលាភី ក្នុងឆ្នាំសិក្សា ២០២២ -២០២៣
សៀមរាប៖ គណៈគ្រប់គ្រងនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ បានរៀបចំពិធីប្រគល់មេដាយ បណ្ណអាហារូបករណ៍ វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តសម្រាប់សិស្សមធ្យមសិក្សាក្នុងឆ្នាំសិក្សា ២០២២-២០២៣ ក្រោមអធិបតីភាព លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ដោយមានការអញ្ញើញចូលរួមពី ស្ថាបនិកវិទ្យាស្ថានអប់រំ សាំងហ្គាពួរទាំងអស់ នាយក នាយិកា និង លោក លោកស្រី…