ស្នងការនគរបាលខេត្តតាកែវ ណែនាំដល់កម្លាំងនគរបាលត្រូវតែ ពង្រឹងលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

តាកែវ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍នឹងកងកម្លាំងបង្កាពន្លត់អគ្គីភ័យនឹងសង្គ្រោះនៅព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៤
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានណែនាំដល់កម្លាំងនគរបាល
ត្រូវតែពង្រឹងលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី(១៣~១៤~១៥~១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ) ត្រូវតែត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនូវកន្លែងតាមគោលដៅរមណីដ្ឋាន វត្តអារាម អាស្រម សាលារៀន វិទ្យាល័យនានា ដែលធ្វើសង្រ្កាន្តចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានលេងល្បែងកំសាន្តប្រជាប្រិយផ្សេងៗ និងត្រៀមអន្តរាគមន៍ចេញល្បាតចល័តតាមមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ ត្រូវក្តាប់មុខសញ្ញាចាស់ថ្មីទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ បន្តជម្រុញលើកកំម្ពស់ចំពោះមន្រ្តីនគរបាលគ្រប់រូបដែលខិតខំប្រឹងប្រែងធ្វើការងារមានស្នាដៃត្រូវលើកទឹកចិត្ត និងផ្តល់ជារង្វាន់ផងដែរ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាងផងដែរលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានផ្តល់គ្រឿងឧបភោគបរិភោគនឹងថវិការដល់កម្លាំងចំនួនផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *