ព្រះរាជអាជរងដឹកនាំតំណាងរដ្ឋបា លខេត្ត រដ្ឋបាលក្រុង និងមន្ត្រីជំនាញសុរិ យោដីក្រុងចុះសម្របសម្រួលដោះស្រាយវិវាទដីធ្លី និងអង្កេតវាស់វែងដីធ្លីទំនាស់រប ស់វិហារឥស្លាមក្នុងភូមិចុងកោះដោយពលរដ្ឋ៨៧នាក់ ប្ដឹងពលរដ្ខ៦នាក់រំលោភយកដីវិហារ និងប្រកាសលក់ដីវិហារដែលមិនមែនជារបស់ខ្លួន

កំពង់ឆ្នាំង៖ លោកកែវ វ៉ាន្នី ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ៤ ខែមីនាឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចម្រុះ រួមមានលោក ខឹម ចាន់នឿន តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង លោក ក្រូច ម៉ារ៉ាអភិបាលរងក្រុងកំពង់ឆ្នាំង មន្ត្រីភូមិបាលក្រុមក្រុងកំពង់ឆ្នាំង អាជ្ញាធរសង្កាត់ឆ្នាំង ចុះសម្រ បសម្រួលដោះស្រាយវិវាទដីធ្លី វិហារឥស្លាមនៅក្នុងភូមិចុងកោះសង្កាត់ផ្សារឆ្នាំងដែលមានពលរដ្ឋឥស្លាមចំនួន៨៧នាក់ចំណុះវិហារ បានប្ដឹងពលរដ្ឋឥស្លាមចំនួន ៦នាក់ថា បានរំលោភយកដីព្រះវិហារដែលមានប័ណ្ណសម្គាល់សិទ្ធិប្រគល់ឱ្យកូននិងប្រកាសលក់ដីវិហារជាទ្រព្យសម្បត្តិសមមោហភាព ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទដីធ្លីនេះក៏មានការចូល រួមពីពលរដ្ឋជាដើមបណ្ដឹង និងភាគីចុងចម្លើយដែលត្រូវគេប្ដឹងផងដែរ។

នៅក្នុងកិច្ចប្រជុំសម្របសម្រួលដោះស្រាយនេះ លោកព្រះរាជអាជ្ញារង និងតំណាងរដ្ឋបាលខេត្តបានត្រួតពិនិត្យវត្តមានរបស់ដើមបណ្ដឹង និងគូសបញ្ជាក់អំពីកម្មវត្ថុនៃបណ្ដឹងពាក់ព័ន្ធនឹងនីតិវិធីច្បាប់ ក្នុងរឿងខាងលើទំនាស់ដីវិហារឥស្លាមដែលមាន បានប័ណ្ណកម្មសិទ្ធិស្លាបមាន់ទំហំ៨៤៧ ម៉ែត្រការ៉េ មានព្រំខាងជើងទល់នឹងដីឈ្មោះ យ៉ើ មីន ខាងត្បូងទល់នឹងដីឈ្មោះនី រ៉េស ខាងកើតទល់នឹងផ្លូវលំ និងខាងលិចទល់នឹងដីឈ្មោះ អែលមីន និងមាន កំណត់ហេតុអង្កេតវាស់វែលដីធ្លីរបស់មន្ត្រីជំនាញ ជូនអង្គប្រជុំស្តាប់ឱ្យបានយល់អំពីកិច្ចប្រជុំសម្របសម្រួលដោះស្រាយនេះផងដែរ។

ជាមួយគ្នានោះលោកព្រះរាជអាជ្ញារង ក៏បានសាកសួរតទល់ដោយផ្ទាល់រវាងដើមបណ្ដឹងនិងចុងចម្លើយមួយចំនួនដែលបានទាក់ទងក្នុងរឿងវិវាទដីធ្លីនេះផងដែរ។

.ដោយឡែក នៅក្នុងពាក្យបណ្ដឹងពលរដ្ឋ ៥នាក់ តំណាងឲ្យពលរដ្ឋ៨៧ នាក់ ចុះថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០២៤ បានប្ដឹង ១. ឈ្មោះ យ៉ើសៃនាប់ភេទស្រី អាយុ ៦៧ឆ្នាំ ២ឈ្មោះ កូបសាហ្វីអី ភេទប្រុស អាយុ ៣៩ឆ្នាំ ៣ឈ្មោះ កូន រីហ្វីន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិចុងកោះ ពីបទរំលោភបំពានទ្រព្យ សម្បត្តិសាធារណៈ នៃសមូភាពរដ្ឋ ដីវិហារ មានប័ណ្ណសម្គាល់សិទ្ធិ ដែលបានប្រព្រឹត្តនៅថ្ងៃទី ០៦ ខែកញ្ញាឆ្នាំ ២០១៩ នៅក្នុងភូមិចុងកោះក្រុមកំពង់ ឆ្នាំង។

ប្ដឹង ៤ឈ្មោះ កូប ហ្វារី ភេទប្រុសអាយុ ៥៣ឆ្នាំ .៥ឈ្មោះ ទិន​ សុខគ្រី ភេទ ប្រុស អាយុ៤៣ឆ្នាំ . ៦ឈ្មោះ កូប ណាត ភេទប្រុសអាយុ៣៥ ឆ្នាំ មានទីលំនៅភូមិចុងកោះ ពីបទ ប្រកា សលក់អចលនៈវត្ថុដីវិហារ មិនមែនជារបស់ខ្លួន ដែលបានប្រកា សលក់នៅថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងវិហារឥស្លាមចុងកោះ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។

បន្ទាប់មកលោកព្រះរាជអាជ្ញារងបានឲ្យក្រុមការងារភូមិបាលក្រុងកំពង់ឆ្នាំងចុះវាស់អង្កេតដីធ្លីទំនាស់ជាក់ស្ដែងទៅ តាមការចង្អុលបង្ហាញរបស់ភាគីទាំង២ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយ។

ចំពោះការអង្កេតនិងវាស់វែងដីទំនាស់គឺភាគីចុងចម្លើយ បានទាមទារឲ្យមន្ត្រីជំនាញវាស់វែងដីព្រះវិហារចាស់ពីច្រាំងទន្លេមកព្រុំខាងលិចតែម្ដង ចំណែកភាគីដើមបណ្ដឹងទាមទារឱ្យមន្ត្រីជំនាញវាស់ដីទំនាស់ចេញពីព្រុំប្រទល់ខាងលិច ទៅតាមប័ណ្ណកម្មសិទ្ធិស្លាបមាន់ ដែលមានជាភស្តុតាង។

ប៉ុន្តែលទ្ធផលនៃការវាស់វែងរបស់មន្ត្រីជំនាញតាំងពីម៉ោង១៧ ល្ងាចអ្នករហូតដល់ម៉ោង ២០ យប់ គឺវាស់សារចុះសារឡើងជាច្រើនលើក ជូនភាគីទាំង ២ដើម្បីសម្របសម្រួលដោះស្រាយប៉ុន្តែភាគីទាំង២មិនចុះសម្រុងគ្នាឡើយ ។

.ក្រោយពីក្រុមការងារបានធ្វើការសម្រប សម្រួលដោះស្រាយជាបន្តបន្ទាប់រួចមកលទ្ធផលចុងក្រោយគឺតំណាងភាគីដើម បណ្ដឹងសូមដកខ្លួនទៅពិភាក្សាជាមួយ ពលរដ្ឋទាំង ៨៧នាក់ជាដើមបណ្ដឹងសិន ដោយសុំពន្យារការសម្របសម្រួលដោះ ស្រាយនៅថ្ងៃក្រោយ ។

ជាពិសេសនោះគឺដើមបណ្ដឹងស្នើសុំដល់លោកព្រះរាជអាជ្ញាអនុវត្តនីតិវិធីច្បាប់ និងស្នើសុំមន្ត្រីជំនាញអនុវត្តនីតិវិធីនៃច្បាប់ភូមិបាល ដើម្បីយកដីវិហារដែលគេរំលោភយកនោះមកទុកប្រើប្រាស់ជាសម្បត្តិសាធារណៈរបស់សិស្សនិកឥស្លាមនៅក្នុងមូលដ្ឋានវិញ។

ករណីនេះដែរលោក កែវ វ៉ាន្នី ព្រះរាជ អា ជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា នៅក្នុងកិច្ចប្រជុំសម្របសម្រួលដោះ ស្រាយរបស់អាជ្ញាធរនិងជំនាញនៅល្ងាចថ្ងៃទី០៥ ខែមីនានេះប្រសិនបើភាគីទាំង២ មិនត្រូវរូវគ្នាទេនោះ តំណាងអយ្យការនិងបន្តនីតិវិធីរបស់តុលាការជាបន្តទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *