លោក ឈុន សុខកុម្ភ: ថ្លែងថាបិទផ្សាយ១៥ថ្ងៃមានសារ:សំខាន់ សម្រាប់ម្ចាស់អចលន:វត្ថុ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យច្សាស់លាស់

ខេត្តកំពង់ឆ្នាំង៖ លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តថ្លែងថា បិទផ្សាយ១៥ថ្ងៃមានសារ:សំខាន់សម្រាប់ម្ចាស់អចលន:វត្ថុដើម្បីផ្ទៀងផ្ទាត់ទិន្នន័យច្សាស់លាស់ ការលើកឡើងបែបនេះ នៅក្នុងឱកាសលោកអញ្ជើញជាអធិបតីពិធីប្រកាសបិទផ្សាយ ជាសាធារណ:នូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធសម្រាប់ភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសាលាបុណ្យភូមិក្រាំងស្គារ ។

ដោយមានការចូលរួមពីលោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុស និងលោក លោកស្រីមន្ទីរស្ថាប័នពាក់ព័ន្ធ តំណាងធនាគារហិរញ្ញវត្ថុ អាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ធជាម្ចាស់ក្បាលដីផងដែរ ។
លោក ឈុន សុខកុម្ភ: បានលើកឡើងបន្តថា នៅក្នុងអាណត្តិទី៧ នៃរដ្ធសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានពន្លឿន និងយកចិត្តទុកដាក់លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេសអោយអស់នៅឆ្នាំ២០២៧ ។

លោកបានបន្តទៀតថា កិច្ចប្រជុំបិទផ្សាយថ្ងៃនេះ គឺជាដំណាក់កាលទី៣ នៃនីតិវិធីក្រោយពីបញ្ចប់ការងារនៅវាលចំពោះរាល់ ឯកសារ នឹងទិន្នន័យក្បាលដីទាំងអស់ នឹងត្រូវរៀបចំដោយមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី នឹងបញ្ជីឈ្មោះម្ចាស់ដីសម្រាប់ក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើចូលរួមពិនិត្យលើទិន្នន័យដែលមាន នៅក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សំរាក ទាំងថ្ងៃបុណ្យផ្សេងៗ និងការរង់ចាំពន្យល់ ឬបំភ្លឺអំពីខ្លឹម សារទិន្នន័យ និងបកស្រាយចម្ងល់ផ្សេងៗ ដែលទាក់ទងទៅលើឯកសារដែលបានបិទផ្សាយនេះដោយមន្ត្រីជំនាញ ក្នុងករណីមានបណ្ដឹងតវ៉ា ឬ ជំទាស់មន្ត្រីជំនាញ ព្រមទាំងសមាជិកគណៈកម្មការរដ្ឋបាល និងរង់ចាំ ទទួលព័ត៌មានដើម្បីធ្វើការស្រាវជ្រាវដោះស្រាយ និងសម្រុះសម្រួលតាមគោលការណ៍ច្បាប់បច្ចេកទេសដែលបានកំណត់ ។

លោកបានបន្តថា ដើម្បីអោយដំណើរការបានលឿនសូមបងប្អូន ភ្ជាប់មកជាមួយនូវបណ្ណសម្គាល់ក្បាលចេញដោយមន្ត្រីជំនាញ សំបុត្រកំណើត សៀវភៅគ្រួសារ និងសបុត្រអាពាហ៍ពិពាហិ មកពិនិត្យផ្ទៀងផ្ទាត់នូវរូបរាងទំហំដី អក្ខរាវិរុទ្ធជាដើម ។

លោក សាំង សុឃឿន អភិបាលរងស្រុកបានបញ្ជាក់អោយដឹងថា ស្រុកទឹកផុសមាន៧ឃុំ ហើយឃុំក្រាំងស្គារគឺជាឃុំទី៥ មានភូមិចំនួន៧ ហើយភូមិក្រាំងស្គារត្បូងគឺភូមិទី៥ ដែលក្រុមជំនាញបានចុះអនុវត្ត មានប្រជាពលរដ្ធចំនួន ៨០៩គ្រួសារ មានផ្ទៃដីសរុបចំនួន២១៥០ក្បាលដី ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *