ប្រជាពលរដ្ឋប្រទះឃើញ អាវុធAKមួយដើម និង បង់មួយ រាយការណ៍ជូនសមត្ថកិច្ច មូលដ្ឋានភ្លាមៗ

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រទះឃើញអាវុធ AK ចំនួន1ដើម (គ្មានស្វាយ) បង់1 គ្រាប់ចំនួន 9 គ្រាប់(លេខច្រេះស៊ី)នៅចំណុចក្នុងព្រៃ លើចិញ្ចើមផ្លូវលំ ចុះមកភូមិវៀតណាមស្ថិតក្នុងភូមិទី ៧ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថាបើតាមការបំភ្លឺរបស់ឈ្មោះ ង្វៀង យ៉ាងទៀក ភេទប្រុស អាយុ 44 ឆ្នាំជនជាតិវៀតណាម រស់នៅភូមិទី ៧ សង្កាត់ ខ្សាម មានមុខរបរលក់ ផាក់ឡូវ និងពោះគោបានអោយដឹងថា នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង៨ និង៣០នាទីយប់ក្រោយពីខ្លួនមកពីលក់ផាកឡូវអស់ក៏ជិះត្រឡប់មកលំនៅឋានក្នុងភូមិទី ៧ សង្កាត់ខ្សាមដោយប្រើភ្លើងកែវពិលបំភ្លឺផ្លូវក៏ប្រទះឃើញកាំភ្លើងនៅទីតាំងខាងលើ ហើយខ្លួនក៏ជិះហួសទៅផ្ទះតែម្ដង។

លុះព្រឹកឡើងថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៤វេលាម៉ោង ១០និង:៣០ នាទីព្រឹក ទើបខ្លួនរាយការណ៍ជូនសមត្ថកិច្ច បើតាមការពិនិត្យកុសលបច្ច័យរបស់នគរបាលបច្ចេកទេសក្រុង អាវុធនោះមានគុណភាពប្រហែល ៥០% មានស្នាមប្រឡាក់ភក់នៅចុងកាណុងកាំភ្លើងផងដែរ។

បច្ចុប្បន្នអាវុធខាងលើត្រូវបានយកមករក្សាទុកនៅជំនាញបច្ចេកទេសនគបាលក្រុងកំពង់ឆ្នាំងដើម្បីស្រាវជ្រាវបន្តរនិតិវិធី ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *