ជំនន់ទឹកភ្លៀងនៅផ្នែកខាងលើបានធ្វើអោយទំនប់បង្ហៀទឹកនិងផ្លូវមួយដែលបងប្អូនប្រជាពលរដ្ឋនៅតំបន់ឆ្ងាយធ្វើដំណើរឆ្លងកាត់មមាញឹកដឹកកសិផលមកកាន់ទីផ្សារនិងអ្នកធ្វើដំណើររបស់សិស្សានុសិស្សត្រូវបានទឹកហូរពិបាកឆ្លងកាត់

ខេត្តកំពង់ឆ្នាំង÷ ជំនន់ទឹកភ្លៀងនៅផ្នែកខាងលើហូរចាក់មកផ្នែកខាងក្រោមត្រូវបានគេមើលឃើញថាបានធ្វើអោយទំនប់បង្ហៀទឹកហើយក៍ជាផ្លូវមួយខ្សែដែលតភ្ជាប់ទៅតំបន់ឆ្ងាយៗធ្វើដំណើរឆ្លងកាត់យ៉ាងមមាញឹកដឹកកសិផលមកកាន់ទីផ្សានិងអ្នកធ្វើដំណើររួមនិងសិស្សានុសិស្សត្រូវបានទឹកហូរឆ្លងកាត់ពិបាកក្នុងការធ្វើដំណើរ នៅថ្ងៃទី២៧កក្កដា២០២៣នេះ។

លោក.អ៊ិនឌិន.មេភូមិកណ្តាល.សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងបានអោយដឹងតាមរយ:ទូរសព្ទនៅថ្ងៃនេះថាទំនប់ទ្វាទឹកនិងផ្លូវលំមួយខ្សែតាមដងទន្លេនៅក្នុងភូមិរបស់លោកក៍ជាសសៃឈាមសេដ្ឋកិច្ចតភ្ជាប់ពីតំបន់ឆ្ងាយៗមានមកពីខេត្តកំពង់ឆ្នាំង.ស្រុកជលគីរី.ស្រុករលាប្អៀនិងក្រុងកំពង់ឆ្នាំងសម្រាប់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សអ្នកដំណើរដឹកកសិផលផ្សេងៗមកកាន់ទីផ្សារបានរហ័សតែត្រូវបានទឹកហូរកាត់តាំងពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៦កក្កដា២០២៣នេះដែលធ្វើអោយពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ពិសេសសិស្សានុសិស្សតូចៗតែម្តង ។

លោក.អ៊ិនឌីន.មេភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងបានអោយដឹងទៀតថាក្រៅពីផ្លូវឆ្លងកាត់ដែលលិចនោះក៍ត្រូវបានលោកប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបានយកគ្រឿងចក្រដឹកដីនិងថ្មយកមកចាក់និងធ្វើការឈូសឆាយនៅផ្នែកខាងចុងទំនប់ដើម្បីចាក់បំពេញកុំអោយបាក់ដាច់ពិបាកឆ្លងកាត់ទៅមក តែនៅក្នុងភូមិរបស់លោកក៍នៅមានស្ពានឈើចាស់ទ្រុឌទ្រោមយូឆ្នាំមកហើយមួយកន្លែងសម្រាប់ឆ្លងកាត់បណ្តោះអាសន្នដែរ នៅរដូវទឹកឡើងឆ្នាំមិនត្រូវទឹកជំនន់ធ្លាក់មកពីខាងលើបណ្តាលអោយបាក់រងការខូចខាត់តែត្រូវបានលោក.ស៊ុនសុវណ្ណារិទ្ធ.អភិបាលខេត្តកំពង់ឆ្នាំលោក.កែវពៅ.អតីតប្រធានមន្ទីសារធារណ:ការនិងដឹកជញ្ជូនខេត្តរួមជាមួយនិងសប្បុរសជនជួយជាថវិការជួសជុលឡើងវិញនិងបានសម្រួលឆ្លងកាត់ទៅមកបានមួយគ្រាផងដែរ ។

លោក.ដោកប៉ុនថុន.ប្រធានមន្ទីធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាចំពោះសីតុណ្ហភាពនៅថ្ងៃទី២៧កក្កដា២០២៣នេះ៣៣.៥ អង្សាសេ ដោយឡែកស្ថានភាពកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ផ្សារក្រោមនៅថ្ងៃទី២៧កក្កដា២០២៣នេះទឹកមានកម្ពស់ ៤.៧៤ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់៥.៦៧ម៉ែត្រ ទឹកភ្លៀងមាន៦ស្រុកមានកម្រិត ៣៦មីលីម៉ែត្រនៅស្រុកកំពង់ត្រឡាច ។

ប្រធានមន្ទីធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថា ស្ថានភាពជំនន់ទឹកភ្លៀងនៅផ្នែកខាងលើនេះបើនៅតែមានភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកនិងហូរចាក់មកតាមបណ្តាព្រែកស្ទឹងធ្លាក់មកបឹងហើយហូរទៅទន្លេមិនទាន់ធ្វើអោយជន់នៅផ្នែកខាងក្រោម តែបើមិនមានភ្លៀងធ្លាក់តែរយ:ពេល មួយសប្តារ៍ទឹកជំនន់និងស្រកដូចដើមធ្វើដំណើរបានធម្មតាវិញហើយ ។
លោក.ស៊ុនសុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំងនិងលោក.ដោកប៊ុនថុនប្រធានមន្ទីធនធានទឹកនិងឧត្តុនិយមខេត្តក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរទាំងផ្លូវគោកទាំងផ្លូវទឹកសូមមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះស្ថានភាពអាកាស់ធាតុភ្លៀង.ផ្គរន្ទះ.ខ្យល់កន្ត្រាក់ពិសេសប្អូនៗកុមាតូចកុំទុកពួគគាត់អោយនៅម្នាក់ឯងដែលអាចបង្កអោយមានបញ្ហាណាមួយកើតឡើងជាយថាហេតុដល់ពួគាត់។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី២៥កក្កដា២០២៣ថ្មីៗនេះកើតមានករណីគ្រោះថ្នាក់បណ្តាលអោយក្រឡាប់កាណូតបាឡាស្មាច់បណ្តាលអោយប្តីប្រពន្ធពីនាក់ស្លាប់សាសពប្រពន្ធត្រូវបានរកឃើញនៅវេលាម៉ោង១២ថ្ងៃ២៦កក្កដា២០២៣ត្រង់រួមជាមួយនិងការណូតដោយឡែកសាសពប្តីត្រូវបានរកឃើញនៅព្រឹកថ្ងៃទី២៧កក្កដា២០២៣នេះ ហើយនៅឆ្នាំ២០២២នៅចំណុចទ្វាទឹកខាងលើនេះក៍មានករណីបុរសម្នាក់បានដើរឆ្លងកាត់ទ្វាទឹកបណ្តាលអោយរអិលជើងដួលលង់ទឹកស្លាប់ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *