ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុននិងឯកឧត្តមស៊ុនសុវណ្ណរិទ្ធិ ដឹកនាំក្រុមការងារ ចុះពិនិត្យនិងជួយសង្គ្រោះស្រែប្រាំង ខ្វះទឹកចំនួន ២៣០ហិចតា ក្នុងឃុំស្វាយជ្រុំ

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសុភាចារ្យអ៊ុករ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ២០ ២៤ បានដឹកនាំក្រុមការងារថ្នាក់ ខេត្ត ស្រុក ឃុំ និងមន្ទីរពាក់ព័ន្ធចុះពិនិត្យ និងជួយ សង្គ្រោះស្រែប្រាំងចំនួន២៣០ ហិកតា នៅក្នុងឃុំស្វាយជ្រុំ កំពុងខ្វះខាតទឹក។

លោក ម៉ែន នួន មេឃុំស្វាយជ្រុំនៅព្រឹកថ្ងៃទី០៥ ខែមករា នេះបាននិយាយឲ្យដឹងថា ស្រែប្រាំងនៅតំបន់នេះមានចំនួន២៣០  ហិកតាស្ថិតនៅក្នុងភូមិថ្មកែវ និងភូមិកំពង់រាំង ឃុំស្វាយជ្រុំ កំពុងខ្វះខាតទឹកស្រោច ស្រព ក្នុងនោះស្រែចំនួន៨០ហិកតាបើមានទឹកគ្រប់គ្រាន់ប្រហែល១០ថ្ងៃទៀតនឹងប្រមូលផល ។ ជាមួយគ្នានេះដែរបើយើង មានប្រេងគ្រប់គ្រាន់ ចាក់ម៉ាស៊ីនបូមទឹកឲ្យបានជាង២០ថ្ងៃ ទៀតនោះយើងនឹងសង្គ្រោះស្រូវប្រាំង ២៣០ហិកតា បានជា ស្ថាពរ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធាន ទឹកខេត្ត និងលោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តក្នុងពេលចុះត្រួតពិនិត្យការធ្វើស្រែប្រាំង នៅតំបន់ខាងលើនេះបានឲ្យ ដឹងថា ស្រូវស្រែប្រាំងក្នុងតំបន់នេះមិនទា ន់មានការខូចខាតនៅឡើយទេដោយយើ ងអាចបូមទឹកពីទំនប់២០ឧសភា ដាក់មកប្រឡាយមេជួយសង្គ្រោះបាន ។ ដូច្នេះការបូមទឹកដាក់ចូលក្នុងប្រឡាយមេខាង លើនេះជាង១០ ថ្ងៃទៀត អាចនឹងសង្គ្រោះស្រែប្រាំងនៅចំណុចនេះបានទាំងអស់ ។

លោកប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងទៀតថា នៅក្នុងរដូវប្រាំងឆ្នាំ២០២៣ និង២០២៤នេះ ស្រែប្រាំងដែលខ្វះខាតទឹកនៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូរ ណ៌មានជាង១.០០០ហិចតា ។ មកដល់ ពេលនេះអាជ្ញាធរខេត្ត ស្រុក និងមន្ទីរពា ក់ព័ន្ធបានជួយសង្គ្រោះជាបន្តបន្ទាប់បានសរុបចំនួន ជាង១០០០ហិចតាហើយ ។

ដោយឡែកថ្ងៃនេះមន្ទីរ ធនធានទឹកខេត្ត បានជួយឧបត្ថម្ភប្រេងម៉ាស៊ូត ដល់អាជ្ញាធរឃុំស្វាយជ្រុំ ចំនួន ៣០០លីត្រ និងមន្ទីរកសិកម្មខេត្តឧបត្ថម្ភប្រេង១០០លីត្រ។ចំណែកឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងថានឹងជួយឧបត្ថម្ភប្រេងចំនួន៤០០លីត្រផងដែរ ដើម្បីបូមទឹក ពីទំនប់២០ឧសភាសង្គ្រោះស្រែប្រាំង ២៣០ ហិកតា។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានសំណូមពរផងដែរដល់អាជ្ញាធរឃុំ មន្ទីរធនធានទឹក និងមន្ទីរកសិ កម្មខេត្ត ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋគ្រប់មូលដ្ឋានដើម្បីជួយសង្គ្រោះស្រែប្រាំងដែលខ្វះខាតទឹកឲ្យ បានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយ សង្គ្រោះបាន។

រដ្ឋបាលឃុំស្វាយជ្រុំ និងប្រជាកសិករក្នុងឃុំសូមថ្លែងអំណរគុណយ៉ាងជាជ្រៅដល់ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន ឯក ឧត្តមអភិបាលខេត្ត អាជ្ញាធរស្រុករលាប្អៀនិងប្រធានមន្ទីរពាក់ព័ន្ធដែលបានឧបត្ថម្ភប្រេង  ដើម្បីជួយចាក់ម៉ាស៊ីនបូមទឹកស ង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹក៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *