រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបិទសន្និបាត បូកសរុបលទ្ឋផលការងា ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

កំពង់ឆ្នាំង៖ ពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅឆ្នាំ ២០២៤របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្របច្ចកោណថ្មីមួយ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព  ចីរភាព និងកំណត់យកអាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដើម្បីកំណត់គោលដៅកសាងកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀតដែលពិធីនេះក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងគ្រប់បណ្តាអង្គភាព ទូទាំងខេត្តចូលរួមជាង៦ រយនាក់ ។

ឯកឧត្តម  ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើសុំឱ្យអាជ្ញាធរស្រុក ខេត្ត ព្យាយាមបន្ថែមទៀតលើការដោះស្រាយ វិវាទរបស់ប្រជាពលរដ្ឋ ទាំងទំនាស់ដីធ្លី និងទំនាស់ផ្សេងៗទៀត មុនពេលឈានទៅតុលាការ ។
ប្រជាពលរដ្ឋ ពិតណាស់គឺមិនចង់ឡើងតុលាការទេ ប្រសិនបើអាជ្ញាធរ ឃុំសង្កាត់ ស្រុក ខេត្ត បានដោះស្រាយជូនគាត់ ពិតជាល្អណាស់ ព្រោះការដោះស្រាយនៅមូលដ្ឋាន គឺបានកាត់បន្ថយសុំរឿងប្តឹងទៅតុលាការផងដែរ ។

ជាមួយគ្នានេះ អាជ្ញាធរខេត្ត ស្រុកនិងមន្ត្រីពាក់ពន្ឋ័ ត្រូវការពារឲ្យបានពីការរំលោភបំពាន ដីច្រាំងទន្លេ ដីបឹង ដីភ្នំ ដីព្រៃ  ឱ្យមានប្រសិទ្ឋិភាព ដើម្បីឲ្យបរិស្ថានរបស់យើង បានស្រស់បំព្រង ។

ចំណែកសេវាសាធារណៈ ក៍ត្រូវយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានតម្រូវការ សៀវភៅគ្រួសារ អត្តសញ្ជាណបណ្ឌ័ សំបុត្រកំណើត និងលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋ ដោយបង្កើនមណ្ឌលសុខភាពបន្ថែម ព្រោះបើ ពិនិត្យលើបច្ចុប្បន្ន ខេត្តកំពង់ឆ្នាំងមាន៧១ឃុំសង្កាត់ មានមណ្ឌលសុខភាពតែជាង៣០មណ្ឌលនិងមន្ទីរពេទ្យបង្អែកចំនួន២ប៉ុណ្ណោះ។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងក៏បានរាយការណ៍ពីសកម្មភាពការងារប្រចាំឆ្នាំ ២០២៣ ដែលបានរក្សាសន្តិសុខ សណ្តាប់ ជួនប្រជាពលរដ្ឋ ចូលរូមដោះស្រាយទំនាស់ដីធ្លី កាត់ឈ្វាលដីជូនប្រជាពលរដ្ឋ និងការបង្ក្រាបបទល្មើសនានា              រួមមានបទល្មើសនេសាទ បទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក  ការកាប់ទន្ទ្រានដីព្រៃដើម្បីយកធ្វើកម្មសិទ្ឋជាដើម ។ 

ក្នុងនោះក៏បានលើកទិសដៅឆ្នាំ២០២៤ ដើម្បីបន្តអនុវត្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ និង អនុវត្តការកសាងខេត្តកំពង់ឆ្នាំងឲ្យកាន់តែរីកចម្រើន ព្រមទាំង រក្សាសុខសុខសន្តិភាព ក្នុងខេត្តកំពង់ឆ្នាំង ឲ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា៖ ក្នុងពិធីនោះក៍មានបំពាក់មេដាយការងារជូនមន្ត្រីរាជការ ក្នុងខេត្តកំពងឆ្នាំង ដែលមានស្នាដៃល្អនៅក្នុងការងារផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *